ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ខ្ពស់​ណាស់ បង្វែងដាន​ដើម្បី​កុំឱ្យ​សមត្ថកិច្ច​ចាប់អារម្មណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​មួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចាប់​ឃាត់ខ្លួន​យុវជន​២​នាក់ ក្នុង​ចំណោម​គ្នា​៤​នាក់​ដែល​សង្ស័យ​ថា​ជា​មុខសញ្ញា​ក្រុម​ឆក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ភ្ញៀវ​ទេសចរណ៍​បរទេស​និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកដំណើរ​តាម​ផ្លូវ​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និង​ផ្លូវ​នានា​មួយ​ចំនួន​ទៀត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​កម្លាំង​នគរបាល​បាន​ដេញ​តាម…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​មួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចាប់​ឃាត់ខ្លួន​យុវជន​២​នាក់ ក្នុង​ចំណោម​គ្នា​៤​នាក់​ដែល​សង្ស័យ​ថា​ជា​មុខសញ្ញា​ក្រុម​ឆក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ភ្ញៀវ​ទេសចរណ៍​បរទេស​និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកដំណើរ​តាម​ផ្លូវ​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និង​ផ្លូវ​នានា​មួយ​ចំនួន​ទៀត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​កម្លាំង​នគរបាល​បាន​ដេញ​តាម ពេល​ក្រុម​ជនសង្ស័យ​ចេញ​ធ្វើ​សកម្មភាព​ឆក់​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ចំណុច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រំប្រទល់​សង្កាត់​កា​កាប​១ កា​កាប​២​និង​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ម្នាក់​ឈ្មោះ តំ វិសាល ហៅ​អា​តុង អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ឹ​ម សុវត្ថិ ហៅ​អា​ក្លិត អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ព​ណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១GO-៨៥៤០ ចេញ​ធ្វើ​សកម្មភាព​ឆក់​ទាំង​យប់ ទាំង​ថ្ងៃ​យ៉ាង​សកម្ម​។

នគរបាល​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្រុម​ជនសង្ស័យ​ខាងលើ​មាន​គ្នា​៤​នាក់​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូប​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​និង​ផ្លូវ​មួយ​ចំនួន​ទៀត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​ឆក់​កាបូប​ជនជាតិ​បរទេស​តែ​ម្ដង​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​ក្រោយ​ពេល​ឆក់​បាន​សម្រេច​តែង​គេចខ្លួន​រួច​ដោយ​សុវត្ថិភាព​រហូត​។

ទោះបីជា​កម្លាំង​នគរបាល​ល្បាត​ដេញ​តាម​ក៏​ដេញ​មិន​ទាន់​ដែរ​ព្រោះ​ពួក​នេះ​ពូកែ​ជិះ​ម៉ូតូ​គេច​លឿន​ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​ឡើយ​។

ដោយសារ​តែ​បែប​នេះ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចេញ​តាម​ឃ្លាំមើល និង​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា ។

លុះដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានឃើញ​មុខសញ្ញា​២​នាក់​ខាងលើ​ចេញ​ធ្វើ​សកម្មភាព​ទៀត ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ធ្វើ​នៅឡើយ​ទេ កម្លាំង​បាន​ដេញ​តាម ពេល​នោះ​ជនសង្ស័យ​បានដឹង​ខ្លួន​ទាន់​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ចេញពី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សំដៅ​ទៅ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ឡើង​ទៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង​ឆ្ពោះទៅ​ម្តុំ​ផ្សារ​ទួល​ពង្រ​។

មិនតែប៉ុណ្ណោះ​ ជនសង្ស័យ​​ទាំង២នាក់​នេះ​មាន​ល្បិច​ខ្ពស់​ណាស់ បាន​បង្វែងដាន​កម្លាំង​នគរបាល ដោយ​បាន ទម្លាក់​បក្សពួក​ម្នាក់​ចោល​ដើម្បី​កុំ​ឲ្យ​កម្លាំងនគរបាល​ចាប់អារម្មណ៍ ប៉ុន្តែ​ទោះជា​យ៉ាងណា កម្លាំង​នគរបាល​នៅ​តែ​ចំណាំ​ស្លាក​លេខ​ម៉ូតូ និង​ភិនភាគ​បាន​ដដែល ហើយ​ក៏​ឃាត់​ខ្លូ​ន​បាន​ម្នាក់​និង​ម៉ូតូ​មួយ​គ្រឿង នៅ​ក្បែរ​វត្ត​កំពែង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​មក​កម្លាំង​នគរបាល​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​ហើយ​ជនសង្ស័យ​បាន​សារភាព​ថា មាន​បក្ខពួក​៣​នាក់​ទៀត​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ស្តុ​ប​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​បាន​សុំ​គោល​ការ​ពី​លោក ស្នងការ​រាជធានី​ភ្នំពេញ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​តាម​ចាប់ខ្លួន​បក្សពួក ទាំងនោះ​ប៉ុន្តែ​ចាប់​បាន​តែ​ម្នាក់​ទៀត​ប៉ុណ្ណោះ ចំណែក​បក្ខពួក​២​នាក់​ទៀត​ដឹងខ្លួន​ទាន់​បាន​រត់​គេ​បាត់​អស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ