ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យសម្បត្តិ​ជា​អន្ទាក់​ដ៏​សាហា.វ

5 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ដែល​មិន​បាន​យល់​ចូល​ចិត្ត​នូវ​បុណ្យ​កុសល គេ​រមែង​ជាប់ជំពាក់​ជ្រុល​ជ្រប់​ងប់​ក្នុង​ទ្រព្យសម្បត្តិ គេ​ខ្វល់ខ្វាយ​ក្នុង​ជីវិត ស្អិត​ជាប់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា តែ​គេ​ក៏​ក្ដៅក្រហាយ​មិនធម្មតា​ព្រោះតែ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​ហួងហែង​រក្សា​នោះ គេ​ខ្វល់ខ្វាយ​នៅ​ក្នុង​រឿង​ទ្រព្យសម្បត្តិ ប៉ុន្តែ​គេ​មិន​បានដឹង​ថា ទ្រព្យធន​ហ្នឹងហើយ​ដែល​ជា​វត្ថុកាម​ជា​អន្ទាក់​ដ៏​សាហាវ​នោះ​។ សេចក្តី​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទេសនា​អប់រំ​ពុទ្ធបរិស័ទ​អំពី​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ជ្រុល​ជ្រប់​ពេក​រមែង​ជា​បុគ្គល​ដេក​មិន​លក់​ស៊ប់​ ។…

បុគ្គល​ពួក​ខ្លះ​ដែល​មិន​បាន​យល់​ចូល​ចិត្ត​នូវ​បុណ្យ​កុសល គេ​រមែង​ជាប់ជំពាក់​ជ្រុល​ជ្រប់​ងប់​ក្នុង​ទ្រព្យសម្បត្តិ គេ​ខ្វល់ខ្វាយ​ក្នុង​ជីវិត ស្អិត​ជាប់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា តែ​គេ​ក៏​ក្ដៅក្រហាយ​មិនធម្មតា​ព្រោះតែ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​ហួងហែង​រក្សា​នោះ គេ​ខ្វល់ខ្វាយ​នៅ​ក្នុង​រឿង​ទ្រព្យសម្បត្តិ ប៉ុន្តែ​គេ​មិន​បានដឹង​ថា ទ្រព្យធន​ហ្នឹងហើយ​ដែល​ជា​វត្ថុកាម​ជា​អន្ទាក់​ដ៏​សាហាវ​នោះ​។

សេចក្តី​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទេសនា​អប់រំ​ពុទ្ធបរិស័ទ​អំពី​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ជ្រុល​ជ្រប់​ពេក​រមែង​ជា​បុគ្គល​ដេក​មិន​លក់​ស៊ប់​ ។

ចំណុច​នេះ​ទ្រង់មាន​បំណង​បញ្ជាក់​ថា បុគ្គល​កាលបើ​ចងចិត្ត​លោភលន់ ស្រលាញ់ ស្អប់ ចងកំហឹង ច្រណែន ការ​ចងគំនុំ​ជាដើម​ទាំងអស់​ហ្នឹងហើយ​ដែល​ជា​គ្រឿង​ចងចិត្ត​សត្វ​ទាំងឡាយ​មិន​ឲ្យ​មើលឃើញ​ថា អ្វី​ទៅ​ជា​អបាយភូមិ ថែម​ទាំង​វេច​ខ្ចប់​វិញ្ញាណ​របស់​សត្វលោក​មិន​ឲ្យ​មើលឃើញ​នូវ​សេចក្តី​ល្អ​ទៀត​ផង ។

ព្រោះហេតុនោះ​ទើប​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ថា អវិជ្ជា​គឺ​សេចក្ដី​មិនដឹង​ទុក្ខ មិនដឹង​ក្នុង​តណ្ហា មិនដឹង​ក្នុង​ចំណង់ គ្រឿង​ជាប់ជំពាក់​ហ្នឹងហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ ។