ពិតជា​សំឡេង​ល្អ​! ទេព ពិសិដ្ឋ លើក​ពាន The Voice Kids Cambodia ហើយ (​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Kids Cambodia រ​ដូ​ល​កាល​ទី​២ អស់​រយៈពេល​ជា​ច្រើន​ខែ​មក កាលពី​រាត្រី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៨ ជា​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​យ៉ាង​កក្រើក​ទាំង​មហាជន និង​អ្នក​តាមដាន​សុទ្ធតែ​ចង់​ដឹង​ថា សម័យ​កាល​ទី​២​នេះ ជើង​ខ្លាំង​ធ្លាក់​ទៅ​លើ​កុមារ​ពូកែ​ម្នាក់​ណា​។

នៅ​ទីបំផុត​ត្រូវ​បាន​រក​ឃើញ​ហើយ​ក្រោម​ការ​បោះ​ឆ្នោត​ស្រឡាញ់​ពេញចិត្ត​ពី​ទស្សនិកជន​គ្រប់​ទិស​ទី​បាន​ទៅ​លើ​កុមា​រា​មុខស្រស់​រាង​សង្ហារ​មក​ពី​ខេត្តសៀមរាប គឺ​កុមារ ទេព ពិសិដ្ឋ​។ ទេព ពិសិដ្ឋ បាន​ឆក់​យក​ការ​ទាក់ទាញ​ពី​គណៈ​ក​ម្មា​ការ​ទាំង​៣ តាំងពី​វគ្គ​ចុច​ប៊ូ​តុង​ដោយ​ដណ្តើម​យក ព្រោះ​៣​ប៊ូ​តុង​៣​កៅអី​បង្វិល​ទៅ​រក​ម្ចាស់​ពាន​រូប​នេះ​។ នៅ​ទីបំផុត ពិសិដ្ឋ ដែល​មាន​វ័យ​១៤​ឆ្នាំ​បាន​សម្រេច​ជ្រើសរើស​កញ្ញា ឱ​ក សុ​គ​ន្ឋ​កញ្ញា តារាចម្រៀង​ល្បី​រូប​នេះ​ធ្វើ​ជា​គ្រូបង្វឹក​។

ចាប់តាំងពី​ក្លាយជា​កូនក្រុម​សុ​គ​ន្ឋ​កញ្ញា មក​ពិសិដ្ឋ​មិន​ដែល​ធ្វេសប្រហែស​តែងតែ​ត្រងត្រាប់​ស្តាប់​គ្រូ​។ ចូល​វគ្គ​ប្រឡង​១​បទ​ចម្រៀង​៣​នាក់ ពិសិដ្ឋ​ធ្វើ​បាន​ល្អ ហើយ​ត្រូវ​ឱ​ក សុ​គ​ន្ឋ​កញ្ញា ជ្រើសរើស​ទៅ​កាន់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​។ ចូល​មក​កាន់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​ពិសិដ្ឋ ហាក់​ស្ទុះ​ឡើង​ទៀត​ដោយ​ក្នុង​ក្រុម​គឺ​រូបគេ​ហាក់​ប្រឈម​ខ្លាំង​ជាមួយ​សមាជិក​ក្រុម គឺ​រ៉េ​ត រ៉ែ​ន ដែល​ជា​កុមា​រា​សំឡេង​២​ដ៏​ពីរោះ​មក​ពី​ខេត្ត​ត្បូងឃ្មុំ​។

យ៉ាងណាមិញ​នៅ​វគ្គ​ចុង​ក្រោយ​នេះ​ឃើញ​ថា មាន​កុមា​រា កុមារី​៦​រូប​ប៉ះ​គ្នា​ចែក​ជា​៣​ក្រុម​ពីរ​ៗ​រូប​ជា​កូន​ក្រុម​គ្រូបង្វឹក​ទាំង​៣ ក្នុង​នោះ ទេព ពិសិដ្ឋ និង​រ៉េ​ត រ៉ែ​ន កូនក្រុម​សុគន្ធ​កញ្ញា កុមារី​យ៉ាង ចាន់​រតនា និង​កុមា​រា​យ៉​ន តុលា កូនក្រុម​លោក​ព្រាប សុវត្ថិ និង​កុមា​រា​សៀង​លិ និង​កុមារី​វណ្ណ ណា​ណា កូនក្រុម​វិ​ហ្សា​។

វគ្គ​ប្រកួត​ចុង​ក្រោយ​បេក្ខជន​ទាំងអស់​ច្រៀង​២​វិញ្ញាសា ដោយ​ម្នាក់​២​បទ ដំបូង​តម្រូវ​ឲ្យ​ច្រៀង​បទ​ស្រែក​បែប​រ៉ុ​ក​បញ្ចូល​មនោសញ្ចេតនា​ខ្ពស់​ដូច​គ្នា ហើយ​ជំ​ហ៊ាន​ទី​២ ច្រៀង​ជាមួយ​គ្រូបង្វឹក​រៀង​ៗ​ខ្លួន​។ ការ​បោះ​ឆ្នោត​មាន​២​ដំណាក់កាល​ទី​១ បោះ​វគ្គ​ច្រៀង​ម្នាក់ឯង និង​ទី​២​បោះ​ពេល​ច្រៀង​ជាមួយ​គ្រូ​។

នៅ​ទីបំផុត​ប្រកាស​លទ្ធផល​ចុង​ក្រោយ អារម្មណ៍​បុក​ពោះ​គ្រប់​គ្នា​ទាំង​បេក្ខជន និង​អ្នក​ទស្សនា​ខ្លះ​ឈរ ខ្លះ​ស្រែក ហើយ​ចុង​ក្រោយ​បាន​ទៅ​ទេព ពិសិដ្ឋ ជា​ម្ចាស់​ពានរ​ដូ​ល​កាល​ទី​២ ជា​ផ្លូវ​កាល​។ ពិសិដ្ឋ​បាន​ពាន​មួយ អម​ជាមួយ​ប្រាក់​រង្វាន់​១០០​លាន​រៀល ការ​សិក្សា​នៅ​សាលា​អន្តរជាតិ​ឥត​គិតថ្លៃ ព្រម​ជាមួយ​ការ​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​។ ទស្សនៈ​មហាជន​ថា ឆ្នាំ​នេះ​ពិតជា​សាក​សម​ក្នុង​ការ​គ្រង​ដំណែង​នេះ ព្រោះ​ម្ចាស់​ពាន​ពិតជា​មាន​សំឡេង​ល្អ​សមត្ថភាព​យ៉ាង​ពិតប្រាកដ ទើប​កម្មវិធី​ក្រោយ​ប្រកួត​ចប់​ឭ​តែ​គេ​និយាយ​ថា ត្រឹមត្រូវ​គ្រប់​ទិស​ទី​។ វីដេអូ​ដក​ស្រង់​ចេញពី ៖ Chun Chandara កំសាន្ត & ចំនេះដឹង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ