ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវ ង៉ុ​យ បំបាក់ ងូ​ន រ៉ា​ថេ​ន ឲ្យ​ហាលអាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រុះ​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា កីឡាករ​បង្គោល​ក្រហម សៀវ ង៉ុ​យ បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​វាយ​ផ្ដួល​កីឡាករ​បង្គោល​ខៀវ ងួ​ន…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រុះ​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា កីឡាករ​បង្គោល​ក្រហម សៀវ ង៉ុ​យ បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​វាយ​ផ្ដួល​កីឡាករ​បង្គោល​ខៀវ ងួ​ន រ៉ា​ថេ​ន ឱ្យ​ធ្លាក់​ហាលអាវ​ក្នុង​វគ្គ​៣២​នាក់ យក​១៦​នាក់​ស​ប្ដា​ហ៍​ទី​៣ នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​ជើងឯក TV5 Boxing Knock Out Series By K-Cement ។

នេះ​ជា​ជ័យជម្នះ​ក្នុង​ជំហាន​ទី​១ ដោយ​មិន​ទាន់​ដឹង​ថា ក្នុង​ការ​ប្រកួត​វគ្គ​បន្ទាប់​តើ​គេ​មាន​វាសនា​វាយ​ផ្ដួល​គូប្រកួត​ឱ្យ​របូត​កៅអី ឱ្យ​ធ្លាក់​ហាលអាវ​បែប​នេះ​ទៀត​ឬ​យ៉ាងណា​ទេ? ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ ព្រែក​កំ​ពិស​នោះ កីឡាករ​ទាំង​២ ប្រឹងប្រែង​ប្រកួត​គ្នា​យ៉ាង​ចាស់ដៃ ដោយ​ភាគី​ម្ខាង​មិន​បាន​បន្ធូរ​ដៃ​ឱ្យ​គ្នា​នោះ​ទេ ដោយ​គ្រាន់តែ​បើក​ឆាក​ទឹក​ទី​១​ភ្លាម ក៏​បើក​ឆាក​ប្រកួត​គ្នា​ធ្វើ​ឱ្យ​សង្វៀន​ទាំងមូល​រញ្ជួយ​តែ​ម្ដង​។

អ្នកគាំទ្រ​កីឡាករ​ទាំង​ពីរ ស្ទើរតែ​ភ្លេច​ដកដង្ហើម នៅ​ពេល​កីឡាករ​ទាំង​ពីរ​វាយលុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ផង ខណៈ​ដែល​មុន​ប្រកាស​លទ្ធផល អ្នកគាំទ្រ​របស់​កីឡាករ​អ្នក​ឈ្នះ​ក៏​មិន​ហ៊ាន​ទុកចិត្ត​នោះ​ដែរ ព្រោះតែ​ភាគី​អ្នក​ចាញ់​ក៏​មិនធម្មតា​។

ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​៣​ទឹក​ពេញ កីឡាករ សៀវ ង៉ុ​យ​ដែល​មានឈ្មោះ​ល្បី​ជា​យូរណាស់​មក​ដែរ បាន​ក្លាយជា​អ្នកគ្រប់គ្រង​ជ័យជម្នះ ដោយ​បាន​ឈ្នះ​ពិន្ទុ​លើ​បង្គោល​ខៀវ តែ​ឈ្នះ​មិន​ច្រើន​នោះ​ទេ គឺ​ស្ថិត​ក្នុង​ភាព​ប្រផិតប្រផើយ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ កីឡាករ​សៀវ ង៉ុ​យ បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​នាក់ ដើម្បី​ត្រៀមខ្លួន​ប្រកួត​បន្ត បន្ត​យក​កៅអី​៨​នាក់ និង​វគ្គ​បន្តបន្ទាប់​ទៀត បន្ទាប់​ពី​បាន​វាយ​អោយ​កីឡាករ​ជា​ដៃគូ​ត្រូវ​ធ្លាក់​ហាលអាវ​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ