ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​លោក​កឹ​ម សុខា និង​ក្រុម​អតីត​បក្ស​ប្រឆាំង​នៅ​អា​មេ​រិ​ក​ខឹង​រឿង​ភ្នាល់​លោក​កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនស្រី​លោក​កឹ​ម សុខា និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​លោក​សម រ​ង្ស៊ី ដែល​យក​លោក​កឹ​ម សុខា ភ្នាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ កូនស្រី​លោក​កឹ​ម សុខា និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​លោក​សម រ​ង្ស៊ី ដែល​យក​លោក​កឹ​ម សុខា ភ្នាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ថា ដោះ​លែង ឬ​មិន​ដោះ​លែង ។

ថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ត្រូវ​បានកូន​ស្រី​លោក​កឹ​ម សុខា យក​មក​ប​ង្ហោ​ញ​លើ​បណ្តាញ​សង្គម​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក សូម​សំដែង​នូវ​ការ​ខកចិត្ត​យ៉ាង​ក្រែ​លែង បន្ទាប់​ពី​បានឃើញ​ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី បាន​ផ្តួចផ្តើម​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​គ្នា​លើ​ករណី​ដោះ​លែង​លោក​កឹ​ម សុខា ។ ថ្លែងការណ៍​បន្ត​ថា ក្រុម​អ្នកគាំទ្រ​គណបក្ស​ង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋអាមេរិក​សូម​ថ្កោល​ទៅ​យ៉ាង​ដាច់អហង្ការ​ចំពោះ​អាកប្បកិរិយារ​មា​ថ​ម្តង ហើយ​ម្តងទៀត​ដ៏​អគុណ​ធម៌ និង​គ្មាន​សីលធម៌​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​លះបង់​របស់​លោក កឹ​ម សុខា និង​ពលរដ្ឋ​រាប​លាន​នាក់​ដែល​បាន​តស៊ូ ដើម្បី​សិទ្ធិ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស ។

ថ្លែងការណ៍​ក៏​អំពាវនាវ​ដល់​អ្នកនយោបាយ​គ្រប់​រូប សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​ច​រិ​ក​នយោបាយ ដែល​ប្រាក់​ចាក​គុណធម៌ ហើយ​សុំ​ងាក​មក​ប្រកាន់​នូវ​ក្រមសីលធម៌ និង​គុណធម៌​នយោបាយ​ថ្លៃថ្នូរ និង​ធ្វើ​អ្វី​ៗ​ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ និង​ប្រជាពលរដ្ឋ​ជា​ធំ ។ សូម​ជម្រាប​ថា​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា​នេះ បាន​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​គ្នា​រឿង​ដោះ​លែង​លោក កឹ​ម សុខា ។ លោក​សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​តើ​សម្តេច​តេ​ជោ ហ៊ុន សែន ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ទេ0x017d7 ។ លោក​បញ្ជាក់​ថា​«​កាលពី​ថ្ងៃ​០៧ វិច្ឆិកា កន្លង​ទៅ​នេះ​សម្តេច ហ៊ុន សែន បាន​អះអាង​ថា គាត់​មិន​ងាយ​ដោះ​លែង​លោក កឹ​ម សុខា ទេ​ទាល់តែ​ចាំ​សេះ​ដុះ​ស្នែង ។ ខ្ញុំ​នៅ​តែ​ជឿជាក់​ថា ក្រោម​សម្ពាធ​អន្តរជាតិ ហ៊ុន សែន នឹង​ត្រូវ​បង្ខំចិត្ត​ដោះ​លែង​លោក កឹ​ម សុខា ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ ។ អាច​ថ្ងៃ​ទី​២៩ ធ្នូ ២០១៨ នេះ ឬ​ក៏​យ៉ាង​យូរ​បំផុត​ថ្ងៃ​០៣ មីនា ២០១៩» ។ លោក​បន្ថែម​ថា បើ​សម្តេច ហ៊ុន សែន ចាញ់​ខ្ញុំ​ក្នុង​ការ​ភ្នាល់​នេះ​គាត់​មិន​ចាំបាច់​កាត់​ក​ខ្លួនឯង​ដូច​ក្នុង​ការ​សន្យា​បញ្ឈប់​ការ​កាប់​ព្រៃឈើ​នោះ​ទេ ។ ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​គាត់​ចុះ​ចេញពី​តំណែង​បាន​ហើយ ។ តែបើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន​វិញ ខ្ញុំ​សុខចិត្ត​ដើរ​ចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ​យក​ទៅ​ឃុំ​ទន្ទឹម​នឹង​លោក​កឹ​ម សុខា បើ​មិន​បញ្ចូល​រឿង​អ្វី​ថ្មី (​ដូច​ជា​រដ្ឋប្រហារ​) ក្រៅពី​ចំណុច​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ ។ យ៉ាងណា​ក្តី​លោក​មុត ច​ន្ថា មនុស្ស​ជំនិត​លោក​កឹ​ម សុខា បាន​លើក​ឡើង​ថា ករណី​លោក​កឹ​ម សុខា​នោះ​ជា​មិន​យុត្តិធម៌​ទេ ។

លោក​បន្ត​ថា អ្នកនយោបាយ​គួរតែ​ដឹង និង​យល់​ច្បាស់​អំពី​គុណធម៌​នយោបាយ ។ ការ​កំណត់​មុខសញ្ញា​មនុស្ស​ធ្វើ​ជា​ល្បែងភ្នាល់​នយោបាយ ដើម្បី​គ្រាន់តែ​ជា​ការ​ចង់​ឈ្នះ​ចាញ់​គ្នា​ជា​អំពើ​អគុណ​ធម៌​បំផុត​សម្រាប់​មនុស្ស​ម្នាក់ ។ គុណធម៌​នយោបាយ គឺជា​កត្តា​សំខាន់​សម្រាប់​អ្នកនយោបាយ ។ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​គេហទំព័រ​សារព័ត៌មាន​ហ្វ្រេ​ស​ញ៉ូ​សង់​ប្រសាសន៍​ថា សម្តេច​ហ៊ាន​ស្បថ​ជាមួយ​លោក សម រ​ង្ស៊ី ហើយ​មានការ​ដោះ​លែង​លោក កឹ​ម សុខា មែន​សម្តេច​នឹង​ចុះ​ចេញពី​តំណែង ។ សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ភ្នាល់​តាម​ការ​បបួល​របស់​លោក​សម រ​ង្ស៊ី បើសិន​ដោះ​លែង​លោក កឹ​ម សុខា សម្តេច​នឹង​ចុះ​ចេញពី​តំណែង តែបើ​មិន​ដោះ​លែង សម រ​ង្ស៊ី ត្រូវ​ចូល​ឲ្យ​ចាប់ខ្លួន​ភ្លាម​ៗ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​តាម​រយៈ​បណ្តាញ​ព័ត៌មាន Fresh News ដោយ​សម្តេច​បាន​សម្រេច​ភ្នាល់​តាម​ការ​បបួល​របស់​លោក សម រ​ង្ស៊ី ហើយ ។ សម្តេច​តេ​ជោ បាន​កំណត់​ថា ប្រ​សិន​សម រ​ង្ស៊ី ចាញ់​ត្រូវ​ចូល​ឲ្យ​ចាប់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​បន្ទាប់​ពី​បញ្ចប់​ការ​ភ្នាល់ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក​សម រ​ង្ស៊ី បើសិន​មានការ​ដោះ​លែង​លោក​កឹ​ម សុខា មែន​ខ្ញុំ​ហ៊ុន សែន សុខចិត្ត​ចុះ​ចេញពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់​សម រ​ង្ស៊ី ប៉ុន្តែ​បើ​លោក​កឹ​ម សុខា មិន​ត្រូវ​បាន​ដោះ​លែង​វិញ​នោះ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ ទេ លោក​សម រ​ង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួលស្គាល់​ការ​ភ្នាល់​របស់​ខ្លួន​ដោយ​ចូល​មក​ឲ្យ​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​បញ្ចប់​ការ​ភ្នាល់​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា​«​ខ្ញុំ​សូម​ប្រើប្រាស់​សារព័ត៌មាន Fresh News ជា​សាក្សី និង​ឆ្លើយ​តប​ជាមួយនឹង Facebook របស់​លោក​សម រ​ង្ស៊ី សម្រាប់​ការ​ភ្នាល់​គ្នា​នេះ និង​សូម​ប្រកាស​ឲ្យ​សាធារណ​ជនជាតិ និង​អន្តរជាតិ​ជួយ​ធ្វើ​សាក្សី ហើយ​ការ​ភ្នាល់​នេះ​ចាប់ពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​នេះ​រហូត​ដល់​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ តាម​ការ​បបួល​ភ្នាល់​របស់​សម រ​ង្ស៊ី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ