ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​អូរ​ដូន​ពៅ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធា រណៈការ និង​ដឹក​ជញ្ជូន និង​ក្រុម​គ្រួសារ…

ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធា
រណៈការ និង​ដឹក​ជញ្ជូន និង​ក្រុម​គ្រួសារ ព្រមទាំង អស់លោក លោកស្រី ប្រធាន​អនុប្រធាន​មន្ត្រីរាជការ និង​ញាតិ​មិត្ត​ទាំងអស់​ក្នុង​ខេត្តបាត់ដំបង បាន​ដង្ហែ​អង្គ​កឋិនទាន ទៅ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស នៅ​វត្ត​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដើម្បី​ជួយ​ជ្រោមជ្រែង​វិស័យ​ព្រះពុទ្ធ​សាសនា និង​ជួយ​បំពេញ​ការ​ខ្វះខាត​នៅ​ក្នុង​វត្ត ដែល​មាន​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត​ទាំងអស់ កំពុង​គោរព​តាម​វិស័យ​ព្រះពុទ្ធ​សាសនា​របស់​យើង​ទាំងអស់​គ្នា ។

បន្ទាប់​ពី​រៀប​ក្បួន​ដង្ហែ​រួច​ហើយ លោក​ខាន់ ម៉ា​ណេ​រ បាន​ប្រកាស​អំពី​ចំណូល​ទាំងអស់​ដែល​បាន​មក​ពី​បងប្អូន និង​មន្ត្រីរាជការ ទទួល​បាន​ថវិកា​សំរាប់​កសាង​វត្ត​ចំនួន​៨៧​លាន​រៀល ក្នុង​នោះ ប្រគេន​វត្ត​អូរ​ដូន​ពៅ ចំនួន​៦០​លាន​រៀល និង​២៧​លាន​រៀល​ទៀត​ត្រូវ​បែងចែក​ទៅ​ដល់​វត្ត​ផ្សេង​ទៀត នៅ​ក្នុង​ឃុំ​នោះ​ដែល​មានការ​ខ្វះខាត​យក​ទៅ​ជួយ​រួមចំណែក​បំពេញ​តាម​តម្រូវការ​ជា​បណ្តោះអាសន្ន​សិន ហើយ​លោក​នឹង​ខិតខំ​ដឹកនាំ​បងប្អូន​មក​រួមចំណែក​ជួយ​ជា​បន្ត​នៅ​ពេល​ក្រោយ​ទៀត ។

ក្រោយ​ពី​វេរ​អង្គ​កឋិនទាន​រួច​ហើយ លោក​រដ្ឋលេខាធិការ និង​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ញាតិ​មិត្ត​ទាំងអស់ បាន​នាំ​យក​អង្ករ របប​ប្រចាំខែ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ចំនួន​២​តោន និង​គ្រឿង​ឧបភោគបរិភោគ ជូន​កុមារ​ក្នុង​អង្គការ​គ្រួសារ​ថ្មី នៅ​សាលា​កុមារ​ពិកា​ភ្នែក គ ថ្លង់ ចំនួន​១៣០​នាក់ ក្នុង​ក្រុង​បាត់ដំបង​ព្រមទាំង​រៀបចំ​អាហារ​ថ្ងៃត្រង់​ជូន​ពួក​គាត់​មួយ​ពេល​ក្នុងថ្ងៃនេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ