ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​គិតលុយ​ថែម​ទាំង​អុកឡុក​​រករឿង​ស្រី​ៗ…សន្តិសុខម្នាក់ទ្រាំលែងបាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេសម្នាក់បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​បារ​បារាំង​មួយ​ម្តុំជិត​ផ្សារ​កណ្តាល លុះ​ពេល​ផឹក​ស្រវឹង ​មិន​ចង់​គិតលុយ ​ថែម​ទាំង​អុកឡុក​និង​រករឿង​ស្រី​ៗ​ក្នុង​បា​នោះ​ថែម​ទៀត ធ្វើ​ឲ្យ​សន្តិ សុខ​ម្នាក់​ខឹង​ ក៏​វាយ​មួយអាយ​កូ​ម​ បណ្តាល​ឲ្យ​បែកក្បាល​យ៉ាងដំណំ​…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេសម្នាក់បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​បារ​បារាំង​មួយ​ម្តុំជិត​ផ្សារ​កណ្តាល លុះ​ពេល​ផឹក​ស្រវឹង ​មិន​ចង់​គិតលុយ ​ថែម​ទាំង​អុកឡុក​និង​រករឿង​ស្រី​ៗ​ក្នុង​បា​នោះ​ថែម​ទៀត ធ្វើ​ឲ្យ​សន្តិ
សុខ​ម្នាក់​ខឹង​ ក៏​វាយ​មួយអាយ​កូ​ម​ បណ្តាល​ឲ្យ​បែកក្បាល​យ៉ាងដំណំ​ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​តាម​ផ្លូវ​លេខ​១៣០ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេលកើតហេតុ ជនបរទេស​ម្នាក់​នេះ មាន​អាយុ​ប្រមា​ណ​៣១​ទៅ​៣២​ឆ្នាំ បាន​ចូល​ទៅ​ក្នុង​បារ​បារាំង​មួយ​កន្លែង​នោះ និង​ផឹកស្រា​អស់​ជា​ច្រើន​កែវ​រហូត​ស្រវឹង ហើយ​បែរជា​មិន​ចង់​គិតលុយ​។

មិនតែប៉ុណ្ណោះ បាន​រករឿង​បុគ្គលិក​ស្រី​ៗ​ក្នុង​បារ​និង​អុកឡុក ព្រមទាំង​វាយ​ស្រី​ៗ​ទាំងនោះ​ទៀត ។ លុះ​សន្តិសុខ​ឃើញ​ដូច្នោះ​ក៏​ចូល​ទៅ​ហាមឃាត់​ស្រាប់តែ​ត្រូវ​ជនបរទេស​នោះ​វាយ ទើប​ទ្រាំ​អត់​បាន​ក៏​វាយ​មួយ​អាយ​កូ​ម​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ផ្អើល​ទៅ​ដល់​ស្រី​ៗក្នុង​បារ​នាំ​គ្នា​ចោមរោម​
មើល ។

ភ្លាម​ៗ​នោះ​ដែរ រថយន្ត​សង្គ្រោះ​ក៏​បាន​មកដល់ ប៉ុន្តែ​ជនបរទេស​នោះ​មិន​ព្រម​ឡើង​រថយន្តទៅ​ព្យាបាល​របួស​នោះ​ទេ តែ​ដោយ​សមត្ថកិច្ច​ជួយ​និយាយ​លួងលោម ទើប​ព្រម​ឡើង​រថយន្ត​សង្គ្រោះ​ទៅ​ព្យាបាល​របួស​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ