ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺសាច់បែបណាដែរ…លទ្ធផលឆក់ទូរស័ព្ទ​​គេ​​ តែជិះធ្លាក់លើម៉ូតូ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្សពួក​២​នាក់ បាន​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​តែ​ក៏​បាន​ប្រវាយ​ប្រតប់​គ្នា​ធ្លាក់​ពីលើ​ម៉ូតូ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦​ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្សពួក​២​នាក់ បាន​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​តែ​ក៏​បាន​ប្រវាយ​ប្រតប់​គ្នា​ធ្លាក់​ពីលើ​ម៉ូតូ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦​ខែវិច្ឆិកា នៅ​តាម​ផ្លូវ​ភ្នំពេញ​-​ហា​ណូយ ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​ឈ្មោះ សុខ ថា ហៅ​ហុង ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឌួ​ង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ឡុ​ង ចិន្តា អាយុ​២៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ពោធិ៍​រ៉ា ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តោល ។

តាម​ស្ត្រី​ជា​ម្ចាស់​ទូរស័ព្ទ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​នោះ នាង​ធ្វើ​ដំណើរ​ចេ​ញេ​ពី​ធ្វើការ​គោលបំណង​ទៅ​ផ្ទះ​ដោយ​ជិះ​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង ។ នៅ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ក៏​បាន​ដក​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ក​ផ្លាស​និយាយ​ទៅ​ឪពុក ។ ពេល​និយាយ​ចប់​ប្រុង​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខោ​វិញ ស្រាប់តែ​មាន​ជន​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​មពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ មក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​នាង​បាន​សម្រេច​ហើយ​ជិះ​គេចខ្លួន ។

តាម​ម្ចាស់​ទូរស័ព្ទ​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​នាង​បាន​ដេញ​តាម​និង​ស្រែ​កថា​ចោរ​ៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ជិះ​គេច ខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ​ក៏​ធ្លាក់​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ខាងក្រោយ ហើយ​ត្រូវ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​រហូត​ទ្រម​ខ្លួន​និង​រង​របួស រួច​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ