ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​អូស​.​ក​ដល់​ផ្ទះ​តែ​ម្តង​ក្រោយ​ពី​ជន​នេះ​…

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ស្ល​ក្រាម ចុះ​បង្ក្រាប​ករណី​រក្សា ទុក​ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​វត្ថុ​តាង​មួយ​ចំនួន…

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ស្ល​ក្រាម ចុះ​បង្ក្រាប​ករណី​រក្សា ទុក​ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​វត្ថុ​តាង​មួយ​ចំនួន បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ហេតុ​ការ​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៩​និង​៥០​នាទី ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​លំនៅ​ដ្ឋា​ន ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។​

​តាម​ប្រភព​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​បាន​ប្រាប់​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ម្នាក់​នោះ​មាន ឈ្មោះ លី គឹ​ម ឡែ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៤​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់ ៩,៨ ក្រាម​, ទូរស័ព្ទ​ដៃ​ចំនួន​២ គ្រឿង និង​ឧ​បករ​ណ៏​ប្រើប្រាស់ រួម​ទាំង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ