ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​នាង​ត្រឡប់​មក​ផ្ទះ​នាំ​គ្នា​ដើរ​រក​ឃើញ​តែ​ទូក​…​ដល់​ពេល​ឃើញ​ស្លុតចិត្ត !

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​ទៅ​ចង​សន្ទូច​ខ្យល់​.​គ​ធ្លាក់ទឹក​ស្លាប់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ជី​ហូ​អណ្តែង ស្ថិត​នៅ​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​ទៅ​ចង​សន្ទូច​ខ្យល់​.​គ​ធ្លាក់ទឹក​ស្លាប់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ជី​ហូ​អណ្តែង ស្ថិត​នៅ​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

​លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ ស្ងួន សោក ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់​ភូមិ​នៅ​ឃុំ​កើតហេតុ​ខាងលើ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាចញាតិ​របស់​ជន​រង​គ្រោះ​និយាយ​ថា កាលពី​រសៀល​នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​ឃើញ​ជន​រង​គ្រោះ​ជិះទូក​ទៅ​ចង​សន្ទូច​តែ​ម្នាក់ឯង​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​មិនឃើញ​នាង​ត្រឡប់​មក​ផ្ទះ​វិញ​សាច់ញាតិ​ក៏​នាំ​គ្នា​ជិះទូក​ទៅ​តាម​មើល​នៅ​ពេល​ទៅ​ជិត​ដល់​ឃើញ​តែ​ទូក​មិនឃើញ​មនុស្ស​ដល់​ពេល​ជិះទូក​ទៅ​ជិត​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​នៅ​ក្បែរ​ទូក ហើយ​ក៏​នាំ​គ្នា​លើក​ជន​រង​គ្រោះ​ដាក់​លើ​ទូក​អុំ​យក​មក​ផ្ទះ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​សន្និដ្ឋាន​ថា មូលហេតុ​ស្ត្រី​រង​គ្រោះ​ទៅ​ចង​សន្ទូច​ខ្យល់​.​គ​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ទូក​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​ក៏​ប្រគល់​សព​ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ