ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១១​នាក់​រង​របួស ខណៈ​កម្មការិនី​ម្នាក់​ស្លា.ប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ

5 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ តាម​ការ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​0៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថ​យន្ត និង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​តា​ដឹប…

​ខេត្តកំពត ៖ តាម​ការ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​0៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថ​យន្ត និង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ខេត្តកំពត ។​

​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក និង​អត្តសញ្ញាណ​អ្នក​បើ​កបរ​ដោយ​បុក​រួច​បាន​បេើ​ក​រថយន្ត​រត់គេច​បាត់​ពី​កន្លែង​កេើ​ត​ហេតុ​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ដោយ​រថយន្ត​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើ​ង​លុះដល់​ត្រង់​ចំណុច​ខាង​លើ​បាន​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Q-4091 បើ​កដោយ​ឈ្មោះ គង់ សន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​របួសស្រាល នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត និង​មាន​ដឹក​កម្មករ​រោងចក្រ​ចំនួន​២៥​នាក់​ក្នុង​រថយន្ត ។​

​ក្នុង​ករណី​គ្រោះថ្នាក់​ខាងលើ​កម្លាំង​នគរបាល​ចរាចរ​ក្រុង​បាន​ចុះ​ពិនិត្យ​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​​ផ្ទាល់​បាន​ដកស្រង់​ចំនួន​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ខាងលើ មាន​ជន​រង​គ្រោះជា​កម្មករ​-​កម្មការិនី​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​នេះ​សរុប​១១​នាក់ ធ្ងន់​៤​នាក់​ជា​ស្ត្រី និង​ស្រាល​៧​នាក់ ស្រី​៦​នាក់ ។​

​ប្រភព​ចុង​ក្រោយ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ស្ត្រី​ម្នាក់​ឈ្មោះ ទ្រេ​ន ក្តី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ដែល​រង​របួសធ្ងន់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ធ្ងន់​ទាំង​៤ នាក់​នោះ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ប្រទេស​វៀតណាម ហើយ​ក្រុម​គ្រួ​សារបាន​ដឹក​ត្រឡប់​មក​កាន់​គេហដ្ឋាន​វិញ​ដើម្បី​រៀប​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​បែន​ដឹក​គ្រឿងសំណង់​ក្រោយ​ពេល​បុក​រួច​សមត្ថកិច្ច​បាន​តាម​ស្រាវជ្រាវ​រក​ឃើ​ញ​នៅ​ក្នុង​ការដ្ឋាន​នៅ​ខាងត្បូង​ភ្នំ​កកេះ ស្ថិត​ក្នុងភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ