ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​ក្តៅ​ក្រហល់ក្រហាយ​ប៉ុណ្ណា ចំពោះ​ការ​បើកបរ​គ្មាន​ម្ចាស់​ការ​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ មនុស្ស៥​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿងបើក​លឿន​ជ្រុល​ភ័យ​បាត់​ម្ចាស់​ការ​ទាំង​ព្រឹក​ បុក​រះ​ម៉ូតូ​និង​រថយន្ត​សរុប​ចំនួន​១១​គ្រឿង និង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តោយ​ផ្លូវវេ​ង​ស្រេង ដែល​ជា​កំណាត់​ផ្លូវ​មមារ​ញឹក ទល់​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​ទី​៣…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ មនុស្ស៥​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿងបើក​លឿន​ជ្រុល​ភ័យ​បាត់​ម្ចាស់​ការ​ទាំង​ព្រឹក​ បុក​រះ​ម៉ូតូ​និង​រថយន្ត​សរុប​ចំនួន​១១​គ្រឿង និង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តោយ​ផ្លូវវេ​ង​ស្រេង ដែល​ជា​កំណាត់​ផ្លូវ​មមារ​ញឹក ទល់​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​ទី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ។

ហេតុការណ៍​បុក​រះ​ នៅ​តាម​ដងផ្លូវ​វេ​ង​ស្រេង​ (​ផ្លូវ​ចោម​ចៅ​) ​នេះ មាន​រថយន្ត​៦​គ្រឿង ម៉ូតូ​រ៉ឹ​ម៉ក​២​គ្រឿង ម៉ូតូ​ឡាំ​ប្រឺ​តា​(PassApp)២​គ្រឿង និង​ម៉ូតូ​សុ​៊​យ​ហ្សុ​៊​យ​គី​លែ​ត​១​គ្រឿង សរុប​ទាំងអស់​១១​គ្រឿង ត្រូវ​រង​ការ​ខូចខាត ។ រថយន្ត​ទាំង​៦​គ្រឿង​ដែល​ខូចខាត​មាន ១-ម៉ាក​ប្រា​ដូ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខភ្នំពេញ២H​៣១១៩ ។ ២-​ម៉ាក​នី​ស្សាន់ ណា​វ៉ា​រ៉ា ប្រភេទ​១​បាំង​កន្លះ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AI-២០១៣ ។ ៣-​រថយន្ត​ចិន ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AM-៣០១៩ ។​៤-​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ទី​៥​និង​ទី​៦-​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ចំណុះ​១​តោន​កន្លះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​១​គ្រឿង​បើកបរដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត ពោល​គឺ​បើក​ពី​ចំណុច​ស្តុ​ប​លូ​៥ ឆ្ពេ​ាះ​ឡើង​ទៅ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​ក្នុ​ុ​ង​ល្បឿន​ធម្មតា ។

លុះ​ទៅ​ជិត​ដល់​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាប់តែ​រថយន្ត​នេះ ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​ចំនួន​២​គ្រឿង ដែល​កំពុង​ចត​ស្ងៀម​នៅ​លើ​ដងផ្លូវ​ក្បែរ​នោះ បណ្តាល​ឱ្យ​ប៉ើង​ក្រឡាប់​ផ្ងារជើង​ទាំង​២​គ្រឿង ហើយ​មនុស្ស​ដែល​កំពុង​នៅ​លើ​រ៉ឺ​ម៉ក​និង​អ្នកបើកបរ​រ៉ឺ​ម៉ក​ផង បាន​រង​របួសធ្ងន់​ និង​ស្រាល ។

ទោះបី​ជួប​គ្រោះថ្នាក់​បែប​នេះ​ក្តី ក៏​រថយន្ត​ខាងលើ​មិន​បាន​ឈប់​ទេ តែ​បែរជា​បន្ថែម​ល្បឿន​កាន់តែ​លឿន​ទៅ​មុខ ក្នុង​បំណង​បើក​រត់ ​ក៏​ជ្រុល​ទៅ​បុក​រះ​រថយន្ត​៦​គ្រឿង និង​ម៉ូតូ​ឡាំ​ប្រឺ​តា (PassApp)២​គ្រឿង ទៀត​ដែល​កំពុង​បើកបរ​លើ​ដងផ្លូវ​ដ៏​មមាញឹក​ស្រប​ទិស​គ្នា​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ បន្ទាប់​មក រថយន្ត​ធុន​ធំ​នេះ ​បន្ត​បន្ថែម​ល្បឿន​ទៅ​មុខ​កាន់តែ​លឿន និង​រេ​ចង្កូត​បុក​ធ្លាយ​ញ៉ាប​ផ្ទះល្វែង​ដែល​កំពុង​ប្រកប​របរ​អាជីវកម្ម​លក់ដូរ​ចំនួន​៤​ល្វែង បណ្តាល​ឱ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាង​ឆ្វេង ទើប​មិន​អាច​បន្ត​បើក​ទៅ​មុខ​ទៀត​បាន ។

ភ្លាម​ៗ​ បន្ទាប់​ពី​កើតហេតុ គេ​សង្កេត​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជា​ច្រើននាក់​ ចេញពី​ក្នុង​ទីបញ្ជាការ​មក​អន្តរាគមន៍ ដោយ​ឃាត់ខ្លួន​អ្នក​បើករថយន្ត​បាន​ភ្លាម​ៗ និង​ជួយ​គ្រប់គ្រង​សភាពការណ៍ ក៏​ដូច​ជា​ជួយ​សម្រួល​ចរាចរណ៍​នៅ​ទីនោះ​ផង​ដែរ ព្រេ​ាះ​ពេល​កើតហេតុ មាន​ចរាចរណ៍​កកកុញ​ឆ្លងកាត់​ទីនោះ ចោមរោម​មើល​យ៉ាងច្រើន​កុះករ ។ ក្នុង​សភាព​បែប​នេះ ធ្វើ​ឱ្យ​កំណាត់​ផ្លូវ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ពេញ​ណែន​​ដោយ​យានយន្ត​និង​មនុស្ស​យ៉ាង​ពពាក់ពពូន ។

រីឯ​នគរបាល​មូលដ្ឋាន​រួម​ជាមួយ​នគរបាល​ជំនាញ បាន​ទៅ​ធ្វើការ​វាស់វែង​និង​អូស​យក​ទាំង​រថយន្ត​បង្កហេតុ រួម​ទាំង​ម៉ូតូ ម៉ូតូ​រ៉ឺ​ម៉ក និង​រថយន្ត​ដែល​រង​គ្រេ​ាះ​ទាំងអស់ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​ជាមួយ​ដែរ ។

នេះ​ជា​មេរៀន​មួយ​ សម្រាប់​អ្នកបើកបរ​យានយន្ត បើ​មានការ​ប៉ះពារ​គ្នា​បន្តិចបន្តួច​ពុំគួរ​បើករត់​រហូត​រឿង​តូច​ក្លាយជា​រឿង​ធំ​បែប​នេះ​ទេ ។ ដូច​ជា​ករណី​នេះ​​ជាដើម តើ​អ្នក​បើករថយន្ត​បង្កហេតុអាច​មាន​លទ្ធភាព​សង​ដល់​អ្នក​រង​របួសធ្ងន់​និងស្រាល ព្រមទាំង​ការ​ខូចខាត​យានយន្ត​យ៉ាងដំណំ​ជា​ច្រើន​គ្រឿង​ទៀត​ដែរ​ឬ
ទេ ។

សូម​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រេ​ាះ​ថ្នាក់​ខាងលើ​នេះ បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៥​នាក់​រង​របួស ក្នុង​នេ​ាះ​ក្មេង​ប្រុស​ម្នាក់​រង​របួស​ជើង​ស្តាំធ្ងន់ និង​៤​នាក់​ទៀត​ត្រូវ​រង​របួស​មធ្យម ។ ក្នុងហេតុការណ៍​នេះ​ដែរ គេ​នៅ​ពំ​ុ​ទាន់​ដឹង​ថា​មក​ពីមូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នេ​ាះ​ទេ ដែល​បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ខាងលើ​បើក​បុក​រះ​ដូច្នេះ? មិនដឹង​ថា មក​ពី​អ្នកបើកបរ​ងុ​យ​ដេក រថយន្ត​ដាច់​ហ្វ្រាំង ឬ​ហេតុផល​អ្វីមួយ​ឱ្យ​ច្បាស់ ៕

អត្ថបទសរសេរ ដោយ