ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​បុរស​ម្នាក់​ត្រូវ​គេ​ទម្លាក់​ចូល​ព្រែក ហើយ​សណ្ដូន​ដុំ​ថ្ម​៧​ដុំ​ទៀត

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​អាយុប្រមាណ​៤០​ឆ្នាំ ដោយ​មាន​ស្នាម​ចាក់​សាក់ រូប​នាគ​ចំនួន​០២ នៅ​ដៃ​ខាងស្តាំ​យ៉ាង​ហោច​ណាស់​ក៏​មាន​រយៈពេល​៧​ទៅ​៨​ថ្ងៃ​មក​ហើយ​ត្រូវ​បាន​ប្រជា ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៩ វិច្ឆិកា ២០១៨…

ខេត្ត​ត្បូងឃ្មុំ ៖ សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​អាយុប្រមាណ​៤០​ឆ្នាំ ដោយ​មាន​ស្នាម​ចាក់​សាក់ រូប​នាគ​ចំនួន​០២ នៅ​ដៃ​ខាងស្តាំ​យ៉ាង​ហោច​ណាស់​ក៏​មាន​រយៈពេល​៧​ទៅ​៨​ថ្ងៃ​មក​ហើយ​ត្រូវ​បាន​ប្រជា ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៩ វិច្ឆិកា ២០១៨ ដោយ​មាន​ថែម​ទាំង
សណ្តូន​ដុំ​ថ្ម​ចំនួន​០៧​ដុំ​ពីលើ​សព​ផង​ដែរ​។ ហេតុការណ៍​នោះ​កើ​កត​ឡើង​ត្រង់​ចំណុច​ព្រែក​ចា​ឡង់​ខាង
កើត​ឃុំ​ព្រែក​ពួយ ចម្ងាយ​៥០០​ម៉ែត្រ នៅ​ភូមិ​ព្រែក​ពួយ ឃុំ​គគីរ ស្រុក​មេមត់ ហើយ​រហូត​ដល់​ពេល​យប់
មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​សាច់ញាតិ​នៅ​ទីណា​ដែរ​។

លោក​វរសេនីយ៍ត្រី ចាន់ ឌុ​ល អធិការរង​នគរបាល​ស្រុក​មេមត់ ទទួល​ផែន​ព្រហ្មទណ្ឌ​ឲ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ដំណឹង​ភ្លាម លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត បាន​បញ្ជារ​ឲ្យ​លោក​វរសេនីយ៍ឯក ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ចាត់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើតហេតុ​ជា​បន្ទាន់​។ អធិការរង​នគរបាល​ស្រុក​មេមត់ ប្រាប់​បន្ត​ថា សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​មាន​សភាព​ហើម​ស្អុយ ក្នុង​ជម្រៅ​ទឹក​ព្រែក​លិច​ត្រឹម​ភ្លៅ​មនុស្ស​ចាស់ ដោយ​មាន​ថែម​ទាំង​សណ្តូន​ដុំ​ថ្ម​រហូត​ដល់​ទៅ​០៧​ដុំ ដាក់​រុំ​ដោយ​អាវ ហើយ​សមត្ថកិច្ច​បាន​លើកសព​មក​លើគោក ពិនិត្យ​ឃើញ​មាន​ស្នា​មរឹតក និង​មាន​ចាក់ ហើយ​ជាំ​ក្បាលជង្គង់។

ទើបបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​នាំ​គ្នា មក​មើល​សព មិន​មាន​អ្នក​ណា​ម្នាក់​ស្គាល់​នោះ​ទេ អ្នក​នៅ​ក្នុង​ឃុំ​គគីរ​មិន​មាន​អ្នក​ណា​បាត់បង់​សមាជិក ដូច​ភិនភាគ​បែប​នេះ​ទេ​។ នៅ​ជុំវិញ​កន្លែង​កើតហេតុ​ក្នុង​រង្វង់​៥០​ម៉ែត្រ មិន​មាន​ឃើញ​វត្ថុ​តាង​ណាមួយ ត្រូវ​បាន​បន្សល់​ទុក​សូ​ម្បី​តែ​បន្តិច​។ ជាមួយ​នោះ​កម្លាំង​សមត្ថកិច្ច​ស្រុក និង​ខេត្ត​ក៏​បាន​សន្និដ្ឋាន​ថា សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​អាច​ត្រូវ​បាន​គេ​សម្លាប់​ពី​ចម្ងាយ​ដឹក​តាម​រថយន្ត​ណាមួយ​ដោយ​មាន​គ្នា​ជា​ច្រើន​នាក់ ហើយ​សែង​មក​ទម្លាក់​ចូល​ក្នុង​ទឹក​ព្រែក ដើម្បី​បំបាត់ភស្តុតាង​ហើយ​ក៏​អាច​ថា​មនុស្ស​ដែល​ស្គាល់គ្នា​ផង​។

លោក​អនុសេនីយ៍ត្រី ចាន់ ឌុ​ល អធិការរង​នគរបាល​ស្រុក​មេមត់ បញ្ជាក់​ថា កន្លែង​កើតហេតុ​មាន​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ពី​ផ្លូវ​កៅស៊ូ​អាច​គេ​ដឹក​តាម​រថយន្ត​យក​មក​ទម្លាក់​ចោល ក្រោយ​ពី​កម្លាំង​នគរបាល​បច្ចេកទេស​ខេត្ត ពិនិត្យ​រួចរាល់ សព​ត្រូវ​បាន​លោក ហៀ​ង សុភ​ក្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឲ្យ​បង្កើត​គណៈកម្មការ ចម្រុះ​សម្រេច​បូជាសព​យក​ធាតុ​ទុក ដោយ​បាន​ធ្វើ​តាម​ប្រពៃណី​។ ជាមួយ​នោះ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​មាន​បាត់បង់​សមាជិក​ក្រុម​គ្រួសារ​មាន​ភិនភាគ ដូច​បាន​រៀបរាប់​ខាងលើ​សូម​ប្រញាប់​ទាក់ទង​មក​កម្លាំង​នៅ​មូលដ្ឋាន​នោះ​នឹង​បានដឹង​ព័ត៌មាន​ពិស្តារ​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ