ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៅ​ខេត្តបន្ទាយមានជ័យ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់ បាន​ចូល​អបអរសាទ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តបន្ទាយមានជ័យ​។…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់ បាន​ចូល​អបអរសាទ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តបន្ទាយមានជ័យ​។ មិ​ទ្ទិញ​អបអរសាទ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ ឃើញ​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាប័ន និង​សិស្សានុសិស្ស បាន​ចួ​ល​រួម​ប្រមាណ​៥០០​នាក់​។ ក្នុង​ឱកាស​នោះ​លោក អ៊ុ រាត្រី អភិបាលរង ខេត្តបន្ទាយមានជ័យ បាន​អាន​សុន្ទរកថា ថ្លែង​ក្នុង​ពិធី​ថា​៖ ថ្ងៃនេះ​ក្នុង​នាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ខ្ញុំព្រះករុណា​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រំភើប​រីក​រី​យ​ក្រៃ​លែង​ប្រកបដោយ​មនោសញ្ចេតនា​សាមគ្គី​ដ៏​ស្និទ្ធស្នាល និង​កក់ក្តៅ​បំផុត ក្នុង​ឱកាស​ប្រារ​ព​ពិធី​រំលឹក​ខួប​អនុ​ស្សារី​យ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា ១៩៥៣ ដល់​០៩ វិច្ឆិកា ២០១៨ ដ៏​វិសេសវិសាល​នេះ​។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ ផ្តើម​ចេញពី​ពិធី​រំលឹក​ខួប​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ​ជាតិ​ដ៏​ឧត្តុង្គឧត្តម​នា​ពេល​នេះ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ក្រុមប្រឹក្សា​ខេត្ត គណ​អភិបាលខេត្ត​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​និ​សិ​ស្សិត សិស្សានុសិស្ស​ព្រះសង្ឃ សីលវន្ត សីលវតី និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ សូម​គាំទ្រ​យ៉ាង​មោះមុត​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​កំណត់​នូវ​យុទ្ធសាស្ត្រ និង​សកម្មភាព​អាណត្តិ​ទី​៦។

ក្នុង​ការ​អនុវត្ត​យុទ្ធ​សា​ស្គ្រ​ចតុកោណ​ដំណាក់​ការ​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ទឹ​ស​ដៅ​សំខាន់​ៗ​នៃ​យុទ្ធ​សា​ស្គ្រ​សំដៅ​កែ​លម្អ និង​បង្កើន​សមត្ថភាព​ស្ថាប័ន សាធារណៈ​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ធ្វើ​ទំនើប​កម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ធនា​សមធម៌​ក្នុង​សង្គម និង​បង្កើន​ប្រសិទ្ធភាព​ការ​ផ្តល់​សេវា​នានា ព្រមទាំង​រក្សា​ការពារ​សម្បត្តិ​ធម្មជាតិ និង​សម្បត្តិ​វប្បធម៌ ប្រឆាំង​អំពើ​រពុក​រលួយ​ដែល​តែ​ការងារ​គន្លឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍន៍ តាម​បែប​ប្រជាធិបតេយ្យ ប្រកបដោយ​ចិ​រ​ភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ក្នុង​ពិធី​បុណ្យខួប​អនុ​ស្សារី​យ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​០៩ វិច្ឆិកា ២០១៨​នេះ គណៈអធិបតី​បាន​លែង​សត្វ​ព្រាប​ចំនួន​៩​ក្បាល និង​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​សន្តិភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ