ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ដោយ​កាំបិត​​កណ្តាល​ក្រុង ស្លា.ប់​ និង​របួស​៣​នាក់

5 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ ប៉ូលិស​រដ្ឋ​វិក​តូ​រៀ​អូស្ត្រាលី​ បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​ម្នាក់​ស្លាប់​ ហើយ​២​នាក់​ទៀត​​រង​របួស ដោយសារ​ការ​វាយប្រហារ​ប្រើ​កាំបិត​ចាក់ កាលពី​ថ្ងៃ​ទី៩​ វិច្ឆិកា ​នៅ​កណ្ដាល​ក្រុង​មែ​ល​ប៊​ន​។…

ប្រទេស​អូស្ត្រាលី ៖ ប៉ូលិស​រដ្ឋ​វិក​តូ​រៀ​អូស្ត្រាលី​ បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​ម្នាក់​ស្លាប់​ ហើយ​២​នាក់​ទៀត​​រង​របួស ដោយសារ​ការ​វាយប្រហារ​ប្រើ​កាំបិត​ចាក់ កាលពី​ថ្ងៃ​ទី៩​ វិច្ឆិកា ​នៅ​កណ្ដាល​ក្រុង​មែ​ល​ប៊​ន​។

អ្នក​ទ​ទួ​យ​ខុស​ត្រូវ​ប៉ូលិស​ម្នាក់​បាន​​និយាយ​ថា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន ហើយ​នាំ​ទៅ​មន្ទីរពេទ្យ​ក្រោយ​ពី​គេ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​គ្រាប់កាំភ្លើង​ប៉ូលិស​។​ ចំណែក​មនុស្ស​៣​នាក់​រង​ការ​ចាក់​ប្រហារ ហើយ​គួរ​ឲ្យ​សោក​ស្ដាយ​ដោយ​ម្នាក់​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង​។ រីឯ​​អ្នក​របួស​២​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​។

បើ​តាម​ប៉ូលិស​ត្រូវ​គេ​រាយការណ៍​ប្រាប់​ដំបូង​ពី​ភ្លើង​ឆេះ​រថយន្ត​១​គ្រឿង នៅ​តាម​វិ​ថី ​BOURKE STREET​ នា​វេលា​ម៉ោង​១៦​ម៉ោង​ក្នុងស្រុក​។ ​នៅ​កន្លែង​នោះ​ប៉ូលិស​ប្រឈម​មុខ​នឹង​បុរស​ម្នាក់​កាន់​កាំបិត​​មួយ​នៅ​ដៃ ហើយ​គំរាម​វាយប្រហារ​ប៉ូលិស​។​ ប៉ូលិស​បាន​បាញ់​លើ​គេ​ហើយ​ត្រូវ​គ្រាប់​ត្រង់​ចង្កេះ​របួសធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។​សម្រាប់​ពេល​នេះ​ពុំ​ទាន់​មាន​សេចក្ដីរាយការណ៍​ថា តើ​ជន​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ភេរវកម្ម​ដែរ​ឬ​យ៉ាងណា​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ