ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ចូលម៉ាស្សាប្រហែល​១០នាទីស្រាប់តែ​…ផ្អើលហាង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​គាំង​បះ​ដូង​ស្លាប់​នៅ​លើ​គ្រែ ក្នុង​ហាង​ម៉ា​ស្យា បន្ទាប់​ពី​មិន​ស្រួលខ្លួន​ចូល​ម៉ាស្សា​នៅ​ហាង​កោស​ជប់ ម៉ាស្សា​យីហោ អរគុណ​ចា។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​គាំង​បះ​ដូង​ស្លាប់​នៅ​លើ​គ្រែ ក្នុង​ហាង​ម៉ា​ស្យា បន្ទាប់​ពី​មិន​ស្រួលខ្លួន​ចូល​ម៉ាស្សា​នៅ​ហាង​កោស​ជប់ ម៉ាស្សា​យីហោ អរគុណ​ចា។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៤៤ ផ្លូវ​៥៩៨ ក្រុម​៣ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សាយ ច​ន្ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជាងសំណង ស្នាក់​នៅផ្ទះ​ជួល​លេខ​១ ផ្លូវ​P2 បុរី​រិ​ទ្ធ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ភូមិ​គ​គ្រួ​ស ឃុំ​ព្រៃធំ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។

តាម​ស្ត្រី​ឈ្មោះ​ហៀ​ង ស្រី​លក្ខ ជា​បុគ្គលិក​ បានអោយ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក បុរស​រូប​នោះ​បាន​មក​ម៉ាស្សា​នៅ​ហាង​ម៉ាស្សា​មួយ​កន្លែង​យីហោ ​អរគុណ​ចា ។

នៅ​ពេល​ចូល​ក្នុង​បន្ទប់ ជន​រង​គ្រោះ​បាន​ដេក​ផ្កាប់មុខ​ដើម្បី​ឲ្យ​បុគ្គលិក​ម៉ាស្សា​អោយ និង​អោយ​ជួយ​ច្របាច់​អោយ​ខ្លាំ​ៗ​អស់​រយៈពេល​ប្រហែល​១០​នាទី ស្រាប់តែ​មិន​ស្រួលខ្លួន ហើយ​នាង​ក៏​បាន​ប្រាប់​ម្ចាស់​ហាង​ឈ្មោះ​នួន ស្រ​លៀវ ភេទ​ស្រី និង​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ទួលសង្កែ​ទី​២​ចុះ​ទៅ​ដល់​ស្លាប់​បាត់​ទៅ​ហើយ ។

ទោះបីជា​យ៉ាងណា គេ​មានការ​សង្ស័យ​ថា បុរស​ខាងលើ​នោះ​ស្លាប់​នៅ​លើ​បង្គង​។

បន្ទាប់​ពី​មានកា​ភ្ញាក់ផ្អើល នគរបាល​ជំនាញ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ សព ។ តាម​ការ​ពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ន​ង​សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​បាន​សន្និដ្ឋាន​ថា បុរស​ជា​ជន​រង​គ្រោះ​ស្លាប់​ដោយសា​តែ​គាំងបេះដូង ។ សព​ត្រូវ​បាន​ក្រុម​គ្រួសា​នាំ​យក​ទៅ​ធ្វើបុណ្យ​តាមប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

      

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ