ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​​ធ្វើ​ឱ្យ​កូន​​របស់​អ្នក​ចូល​ចិត្ត​ស្រែក​ឡូឡា

5 ឆ្នាំ មុន

មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ចូល​ចិត្ត​ស្រែក​មិនដឹង​រឿង ៖ 1.​នៅ​ពេល​ដែល​អ្នក​មិន​មានចិត្ត​អំណត់​ចំពោះ​កូន ដោយ​មិនសូវ​ខ្វាយខ្វល់​លើ​គេ នោះ​កូន​នឹង​ប្រើ​ការ​ស្រែក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​នឹង​គេ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​សាង​ទម្លាប់​នេះ​បាន​ក្នុង​រយៈពេល​យូរ​។ 2.​នៅ​ពេល​ដែល​អ្នក​ហាមឃាត់​កូន​ច្រើន​ពេក ដោយ​មិន​ឲ្យ​គេ​ធ្វើ​នេះ មិន​ឲ្យ​គេ​ធ្វើ​នោះ…

មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ចូល​ចិត្ត​ស្រែក​មិនដឹង​រឿង ៖

1.​នៅ​ពេល​ដែល​អ្នក​មិន​មានចិត្ត​អំណត់​ចំពោះ​កូន ដោយ​មិនសូវ​ខ្វាយខ្វល់​លើ​គេ នោះ​កូន​នឹង​ប្រើ​ការ​ស្រែក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​នឹង​គេ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​សាង​ទម្លាប់​នេះ​បាន​ក្នុង​រយៈពេល​យូរ​។

2.​នៅ​ពេល​ដែល​អ្នក​ហាមឃាត់​កូន​ច្រើន​ពេក ដោយ​មិន​ឲ្យ​គេ​ធ្វើ​នេះ មិន​ឲ្យ​គេ​ធ្វើ​នោះ នឹង​ធ្វើ​ឲ្យ​កូន​ប្រើ​ការ​ស្រែក​ដើម្បី​ប្រឆាំង​នឹង​អ្នក​។ ជា​ពិសេស​ពេល​ដែល​អ្នក​មិន​បាន​ប្រាប់​កូន​មុន​ថា​មិន​ឲ្យ​គេ​ធ្វើ​អី ហើយ​ពេល​គេ​ធ្វើ អ្នក​ស្រែក​មិន​ឲ្យ​គេ​ធ្វើ នោះ​គេ​នឹង​អាច​ស្រែកយំ​ខ្លាំង​ដាក់​អ្នក​វិញ ។

3.​នៅ​ពេល​ដែល​កូន​ចាប់ផ្តើម​ស្រែក ហើយ​អ្នក​ចុះចាញ់ នោះ​កូន​នឹង​រក្សា​ទម្លាប់​មួយ​នេះ ព្រោះ​មាន​តែ​ការ​ស្រែក​នេះ​ទេ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​ស្តាប់​តាម​គេ ។ ដូចនេះ អ្នក​មិន​គួរ​ឲ្យ​កូន​រក្សា​ទម្លាប់​មួយ​នេះ​ឡើយ​។

4.​នៅ​ពេល​ដែល​អ្នក​តែងតែ​ស្រែក​ដាក់​កូន នោះ​កូន​នឹង​រៀន​តាម​អ្នក​យ៉ាង​លឿន ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រក្សា​ទម្លាប់​អាក្រក់​មួយ​នេះ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​អនាគត​គេ​អាច​បំផ្លាញ​យ៉ាង​ងាយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ចំពោះ​អាកប្បកិរិយា​របស់​អ្នក​នៅ​ចំពោះ​មុខ​កូន​ឲ្យ​បាន​ខ្ពស់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ