បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​ថា ​រំលោភ​អំណាច


សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៨ ​វិច្ឆិកា ​ទទួល​ការ​ចោទប្រកាន់​ថា រំលោភ​បំពាន​លើ​បណ្ដា​គោលការណ៍​ជា​សារ​វ័​ន្ត​នៃ​លទ្ធិប្រជាធិបតេយ្យ​អា​មេ​រិ​ក ឯករាជ្យ​ភាព​របស់​តុលាកា​រ ​និង​សេរីភាព​សារព័ត៌មាន​។

មុន​នេះ​លោក​ត្រាំ​បាន​ដកហូត​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌ លោក​JEFF SESSIONS​ដែល​នាំ​ឲ្យ​មានការ​បារម្ភ លើ​ការ​ក្ដាប់​ក្នុង​ដៃ​លោក​រឿង​រសើប​បំផុត នៃ​ការ​ស៊ើ​ប​អង្កេត​សំណុំរឿង​ការ​លូកដៃ​របស់​រុ​ស្ស៊ី​។​ នា​យប់​ថ្ងៃ​ទី​៨ ​វិច្ឆិកា ​សេត​វិមាន​បាន​ដេញ​អ្នកកាសែត​នៃ​ទូរទស្សន៍ ​CNN​ ម្នាក់​លែង​ឲ្យ​ចូល​សេត​វិមាន​។

សេចក្ដី​សម្រេចចិត្ត​ដ៏​ចម្រូងចម្រាស់​ទាំងនេះ ញ៉ាំ​ង​ឲ្យ​មនុស្សជា​ច្រើន​រយ​នាក់​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​ទី​៨​ វិច្ឆិកា​ នៅ​មុខ​សេត​វិមាន​ក្រុង​វ៉ា​ស៊ិ​ន​តោន និង​នៅ​ក្រុង​ញូ​វ​យ៉​ក​។ ​ដោយ​លើក​ប៉ង់​កាត​សរសេរ​ថា«​លោក​ពុំ​អាច​ដកហូត​ការ​ពិត​បាន» ឬ «​ត្រាំ​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​យើង​គ្រប់​គ្នា» ពួក​បាតុករ​បាន​ស្នើ​ជា​ពិសេស​ដល់​សភា​ឲ្យ​ធ្វើ​អន្តរាគមន៍ ដើម្បី​ការពារ​ការ​ស៊ើ​ប​អង្កេត​លើ​រឿង​លូកដៃ​របស់​រុ​ស្ស៊ី​។

គណបក្ស​ប្រជាធិបតេយ្យ​ដែល​ដណ្ដើម​បានការ​ត្រួតត្រា​សភា ក្រោយ​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ហើយ​ត្រៀម​ធ្វើការ​វាយលុក​បាន​បរិហារ​ថា សហរដ្ឋអាមេរិក​ស្ថិត​លើ​មាត់ជ្រោះ​នៃ​វិបត្តិ​រដ្ឋធម្មនុញ្ញ និង​វិបត្តិ​នយោបាយ​។

ទោះបី​យ៉ាងណា​ទីប្រឹក្សា​ប្រធានាធិបតី លោកស្រី​ KELLYANNE CONWAY​និយាយ​ថា ពុំ​មាន​ឡើយ​ទាំង​វិបត្តិ​រដ្ឋធម្មនុញ្ញ​ទាំង​វិបត្តិ​នយោបាយ​។ ​សេត​វិមាន​ពុំដែល​រារាំង​ការ​ស៊ើ​ប​អង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​ចូល​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ