ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា ប្រុស​ប្រើ​ស្រី​ស្នេហ៍​ទាំង​ថ្ងៃ​គ្មាន​ញញើត​… ចូល​ឆ្មក់​ដល់​ក្នុងផ្ទះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ស្ត្រី​ជា​គូស្នេហ៍​នឹង​គ្នា​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​ទឹកដី​ស្រុក​ប​សេដ្ឋ ហើយ​​ត្រូវ​ប្រជា​ពល​រដ្ឋឃើញ​បុរស​ជា​គូស្នេហ៍​ប្រើ​ស្រីស្នេហ៍​យក​គ្រឿង​ញៀន​ឱ្យ​ម៉ូយ​ទាំង​កណ្តាល​ថ្ងៃ ក៏​រាយ​ការណ៍​ប្រាប់​​សមត្ថកិច្ច​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ខេត្ត ចុះ​ឃាត់ខ្លួន​ដល់​ក្នុងផ្ទះ​ជន​សង្ស័យ​​តែ​ម្តង​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រះ​ម្លប់…

ខេត្តកំពង់ស្ពឺ ៖ បុរស​ស្ត្រី​ជា​គូស្នេហ៍​នឹង​គ្នា​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​ទឹកដី​ស្រុក​ប​សេដ្ឋ ហើយ​​ត្រូវ​ប្រជា​ពល​រដ្ឋឃើញ​បុរស​ជា​គូស្នេហ៍​ប្រើ​ស្រីស្នេហ៍​យក​គ្រឿង​ញៀន​ឱ្យ​ម៉ូយ​ទាំង​កណ្តាល​ថ្ងៃ ក៏​រាយ​ការណ៍​ប្រាប់​​សមត្ថកិច្ច​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ខេត្ត ចុះ​ឃាត់ខ្លួន​ដល់​ក្នុងផ្ទះ​ជន​សង្ស័យ​​តែ​ម្តង​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មា​ជ័យ ស្រុក​ប​សេដ្ឋ ខេត្ត​កំពង់​ស្ណឺ​។

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ជា​គូស្នេហ៍​១​គូ​ខាងលើ​នេះ ១-​ឈ្មោះ នៅ សុ​ទិ​ត្យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ និង​២-​ឈ្មោះ ឆុ​ន បូ​រិ​ន ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​សំរោង ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គិរី ខេត្តកំពត​។

ប្រភព​ពី​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នេះ កម្លាំង​នគរបាល​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​កើតហេតុ​ពី​សកម្មភាព​ពួក​គេ​ថា គេ​តែង​ឃើញ​ជនសង្ស័យ​ជា​ប្រុស​ស្នេហ៍ តែង​ប្រើ​ស្រី​ស្នេហ៍​របស់​ខ្លួន​ឲ្យ​យក​ថ្នាំ​ញៀន​ចែកចាយ​ឲ្យ​ម៉ូយ​ទាំង​ថ្ងៃ​ក៏​មាន គ្មាន​កោតញញើត​សមត្ថកិច្ច​មូលដ្ឋាន​ទេ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ច្បាស់​ហើយ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ច​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២​នាក់​ដល់​ក្នុងផ្ទះ​តែ​ម្តង​។ នៅ​ពេល​ឆែកឆេរ​សមត្ថកិច្ច ដកហូត​បាន​ម្សៅ​ពណ៌​ស សង្ស័យ​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ (​មធ្យម​១,​តូច​៣),​ដាវ​១​ដើម​, ឧបករណ៍ និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ