ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​ទាត់​ឆ្កែខ្លួន… ហក់​វាយ​នាងឥត​ប្រណីពី​មុខ​កូនតូច​ៗ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឆ្កែ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង Hangzhou បន្ទាប់​ពី​បាន​វាយ​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ទាត់​ឆ្កែ​របស់​ខ្លួន​។ មូលហេតុ​នៃ​ការ​ទាត់​ឆ្កែ គឺ​មក​ពី​ឆ្កែ​នោះ​បាន​ទៅ​ដេញ​ខាំ​កូនប្រុស​របស់​ស្ត្រី​នោះ​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឆ្កែ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង Hangzhou បន្ទាប់​ពី​បាន​វាយ​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ទាត់​ឆ្កែ​របស់​ខ្លួន​។ មូលហេតុ​នៃ​ការ​ទាត់​ឆ្កែ គឺ​មក​ពី​ឆ្កែ​នោះ​បាន​ទៅ​ដេញ​ខាំ​កូនប្រុស​របស់​ស្ត្រី​នោះ​។

ស្ត្រី​ម្នាក់​ត្រកូល Xu បាន​ដើរ​ជាមួយនឹង​កូនប្រុស​អាយុ​៦​ឆ្នាំ និង​កូនស្រី​អាយុ​៣​ឆ្នាំ នៅ​តាម​ដងផ្លូវ​នា​យប់​ថ្ងៃ​សៅរ៍ ស្រាប់តែ​ពេល​នោះ ក៏​មាន​ឆ្កែ​មួយ​ក្បាល​មក​ហក់​ប្រុង​នឹង​ខាំ​ក្មេង​ប្រុស​ដែល​ជា​កូន​។ ដោយ​ឃើញ​ដូចនេះ ស្ត្រី​ជា​ម្តាយ​ក៏​ទាត់​ឆ្កែ​មួយ​ជើង​។ សកម្មភាព​ទាំងអស់​ត្រូវ​បាន​ថត​ជាប់​នឹង​កាមេរ៉ា​សុវត្ថិភាព​។

ភ្លាម​នោះ ក៏​ឃើញ​មាន​បុរស​ម្នាក់​ត្រកូល Jin បាន​ចេញ​មក​មក​ស្តី​ឲ្យ​ស្ត្រី​ត្រកូល Xu​។ ពេល​នោះ ឆ្កែ​ក៏​ប្រុង​នឹង​ខាំ​កូន​របស់​គាត់​ម្តងទៀត គាត់​ក៏​ទាត់​មួយ​ជើង​ទៀត​។ ឃើញ​ភ្លាម ក៏​ហក់​ទៅ​វាយ​ស្ត្រី​ជា​អ្នក​ទាត់​រុញ​ផ្ទប់​នឹង​រថយន្ត​។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃាត់​ដោយ​អ្នកដំណើរ​តាម​ផ្លូវ​។ ពេល​ដែល​ស្ត្រី​ត្រកូល Xu កំពុង​ដើរ​ចេញ ស្រាប់តែ​បុរស​ត្រកូល Jin ហក់​វាយ​ម្តងទៀត​។ Xu បាន​រង​របួស​បាក់​ម្រាមដៃ និង​ជាំ​ជា​ច្រើន​កន្លែង​។ ក្រោយ​ពី​វី​ដេ​អូ​នេះ ត្រូវ​បាន​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម ប៉ូលិស​ក៏​បាន​ប្រកាស​ថា បាន​ចាប់ខ្លួន​បុរស​ជនល្មើស​នៅ​យប់​ថ្ងៃ​កើត​ហេតុតែ​ម្តង​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Video Camps

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ