ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មិន​ឆ្លាត​ទេ​ នៅ​ជាមួយ​ឪពុក​ម្តាយ​៣​ប្រភេទ

5 ឆ្នាំ មុន

សូម​បង្ហាញ​ពី​មាតាបិតា​ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រែជា​ល្ងង់ ៖ 1.​ប្រសិនជា​អ្នក​ឲ្យ​កូន​លេង​Game​ដ៏​ពិបាក ដោយ​ធ្វើ​ឲ្យ​គេ​មិន​ងាយ​ឈ្នះ​សោះនឹង​ធ្វើ​ឲ្យ​កូន​បាក់ទឹកចិត្ត ។ នៅ​ពេល​ដែល​កូន​មិន​អាច​ឈ្នះ​ក្នុង​រយៈពេល​យូរ ដោយ​ចាញ់​រហូត​នឹង​ធ្វើ​ឲ្យ​គេ​មិន​ចង់​ប្រឹងប្រែង​បន្ត​ឡើយ ព្រោះ​ទោះបីជា​គេ​ខំប្រឹង​យ៉ាងណា ក៏​មិន​អាច​ឈ្នះ​បាន​ដែរ ។…

សូម​បង្ហាញ​ពី​មាតាបិតា​ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រែជា​ល្ងង់ ៖

1.​ប្រសិនជា​អ្នក​ឲ្យ​កូន​លេង​Game​ដ៏​ពិបាក ដោយ​ធ្វើ​ឲ្យ​គេ​មិន​ងាយ​ឈ្នះ​សោះនឹង​ធ្វើ​ឲ្យ​កូន​បាក់ទឹកចិត្ត ។ នៅ​ពេល​ដែល​កូន​មិន​អាច​ឈ្នះ​ក្នុង​រយៈពេល​យូរ ដោយ​ចាញ់​រហូត​នឹង​ធ្វើ​ឲ្យ​គេ​មិន​ចង់​ប្រឹងប្រែង​បន្ត​ឡើយ ព្រោះ​ទោះបីជា​គេ​ខំប្រឹង​យ៉ាងណា ក៏​មិន​អាច​ឈ្នះ​បាន​ដែរ ។ ដូចនេះ​យូរ​ទៅ​កូន​នឹង​ក្លាយជា​ក្មេង​ដែល​មិន​ឆ្លាត​ឡើយ ។

2.​អ្នក​មិន​គួរ​ឲ្យ​កូន​រៀន​ច្រើន​ពេក​នោះ​ឡើយ​នៅ​ពេល​ដែល​គេ​មិន​ទាន់​គ្រប់​អាយុ ព្រោះ​ខួរក្បាល​គេ​ចាប់​មិន​ជាប់​ឡើយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​គេ​ទៀត​ផង ។ ដូចនេះ​កូន​នឹង​អាច​ប្រែជា​ល្ងង់​បាន​យ៉ាង​ងាយ ។

3.​មិន​ថា​កូន​ធ្វើ​អ្វី​ខុស ឬ​ធ្វើ​អ្វី​មិន​បាន​ទេ អ្នក​ក៏​មិន​គួរ​ជេរ​កូន​ថា​គេ​ល្ងង់​ដែរ ព្រោះ​បើ​ពាក្យ​នេះ​ដៅ​ក្នុង​ចិត្ត និង​អារម្មណ៍​កូន​យូរ វា​នឹង​អាច​ក្លាយជា​ការ​ពិត ។ ដូចនេះ​អ្នក​គួរតែ​និយាយ​តាម​សម្រួល ដោយ​មិន​គួរ​ជេរ​កូន​រហូត​នោះ​ទេ ទើប​អាច​ធ្វើ​ឲ្យ​គេ​ឆ្លាត​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ