ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហូត​មកដល់ពេលនេះ ចិនម្នាក់ធ្លាក់ពីលើអគារនៅតែមិនទាន់​ដឹងពីមូលហេតុ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ មក​ទល់​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​​​​២០១៨ នេះ​​ ករណី​បុរស​ជា​ជន ជាតិ​ចិន​ដែល​ធ្លាក់​ពីលើ​អគារ​នៅ​បន្ទប់​ជួលជាន់​ទី៨​​នៃ​កាស៊ីណូ​ ក្នុងភូមិ​សាមគ្គី​ សង្កាត់​ប៉ោយប៉ែត…

ខេត្ត​បន្ទាយមានជ័យ ៖ មក​ទល់​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​​​​២០១៨ នេះ​​ ករណី​បុរស​ជា​ជន
ជាតិ​ចិន​ដែល​ធ្លាក់​ពីលើ​អគារ​នៅ​បន្ទប់​ជួលជាន់​ទី៨​​នៃ​កាស៊ីណូ​ ក្នុងភូមិ​សាមគ្គី​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​។

​នគរបាល​ជំនាញ​បច្ចេកទេស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​មុន​នេះ​ថា​ ករណី​ខាងលើ​ កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​មក​ពី​ស្នងការដ្ឋាន​​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​តេ​ង​សា​ម័​យ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បាន​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​រួច​ហើយ​ ប៉ុន្តែ​លោក​ថា​ មិន​ទាន់​ដឹង​លទ្ធផលនៅឡើយ​​ទេ​។​

លោក​បាន​ឱ្យ​ដឹង​​ថា​ រាល់​បន្ទប់​ជួល​នៅ​កន្លែង​កើតហេតុ​ គេ​ប្រើ​ទ្វារ​ទំនើប​ បើ​ចេញពី​បន្ទប់​ អ្នក​ខាងក្រៅ​មិន​អាច​បើក​ចូល​វិញ​បាន​ទេ​ ដរាប​ណា​អ្នក​ខាងក្នុង​បន្ទប់​បើក​ឱ្យ ​។

​លោកបាន​ឱ្យដឹង​ទៀត​​ថា ​ជន​រង​គ្រោះ​ស្នាក់​នៅ​ជាន់​ទី​៧ ​ទ្វារ​បន្ទប់​នៅ​បើកចំហ​រ ហើយ​បើ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ ជន​រង​គ្រោះ​ចេញ​និយាយ​ទូរស័ព្ទ​រួច​ដើរ​បត់​ស្តាំ​ឡើង​ទៅ​លើ​ ។ ​

យ៉ាងណា​ក៏ដោយ ​មន្ត្រី​ដដែល​បញ្ជាក់​ថា ​លោក​ព្រះរាជអាជ្ញា​រង​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​បញ្ហា​នេះ​បន្ថែម​ទៀត​មុន​ចេញ​លទ្ធផល​ ឬ​ការ​សន្និដ្ឋាន​ផ្តេសផ្តាស់​ ព្រោះ​មិន​ទាន់​ដឹង​ថា​ ធ្លាក់​ពី​ជាន់​ទី​ប៉ុន្មាន​ឱ្យ​ពិត​ប្រាក​ដ​នៅឡើយ​ និង​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយទេ​។

​លោកបាន​បន្ត​ឱ្យ​ដឹង​ទៀត​​ថា ​ពេល​នេះ​សព​ត្រូវ​បាន​តម្កល់​នៅ​វត្ត​បា​លិ​លេ​យ្យ​ ក្នុងភូមិ​ក្បាលស្ពាន២ ​សង្កាត់​ប៉ោយប៉ែត រង់​ចាំ​សាច់ញាតិ​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ចាត់ចែង​គួរ​ធ្វើ​យ៉ាងណា​នៅ​ពេល​ក្រោយ​ជា​បន្តទៀត​ ។​​

សូម​បញ្ជាក់​ថា ទីតាំង​កើតហេតុ​ខាងលើ គេ​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារ​​ព័​ត៌​មាន​ចូល​ដូច​កន្លែង​ដទៃ​នោះ​ទេ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

គួររំលឹក​ថា បុរស​ម្នាក់​ធ្លាក់​ពីលើ​អគារ​ជាន់​៨​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​មិន​ទាន់​ដឹង​មូលហេតុ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ