ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទាហាន​ម្នាក់​បា.ញ់ប្រហារ​ក្នុង​បារ​… ស្លា.ប់​១២​នាក់ (មាន​វីដេអូ)

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​មូលដ្ឋាន​​បាន​រាយការណ៍​ឱ្យ​ដឹង​​ថា អតីត​ទាហាន​ម្នាក់​​បាន​បាញ់ប្រហារ​ក្នុង​បារ​មួយ​​ដែល​មាន​មនុស្ស​យ៉ាង​​ច្រើន​កុះករកាលពី​យប់​ថ្ងៃ​ទី​៧ ​វិច្ឆិកា ២០១៨ នៅ​ជិត​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដោយ​សម្លាប់​មនុស្ស​១២​នាក់​មុន​ពេល​រូបគេ​សម្លាប់​ខ្លួនឯង​។ ខ្មាន់កាំភ្លើង​អាយុ​២៨​ឆ្នាំ​នោះ​ឈ្មោះ​…

សហរដ្ឋអាមេរិក ៖ ប៉ូលិស​មូលដ្ឋាន​​បាន​រាយការណ៍​ឱ្យ​ដឹង​​ថា អតីត​ទាហាន​ម្នាក់​​បាន​បាញ់ប្រហារ​ក្នុង​បារ​មួយ​​ដែល​មាន​មនុស្ស​យ៉ាង​​ច្រើន​កុះករកាលពី​យប់​ថ្ងៃ​ទី​៧ ​វិច្ឆិកា ២០១៨ នៅ​ជិត​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដោយ​សម្លាប់​មនុស្ស​១២​នាក់​មុន​ពេល​រូបគេ​សម្លាប់​ខ្លួនឯង​។

ខ្មាន់កាំភ្លើង​អាយុ​២៨​ឆ្នាំ​នោះ​ឈ្មោះ​ IAN LONG​ បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នា​ពេល​យប់ ខណៈ​មាន​មនុស្ស​ជួបជុំ​គ្នា​ជាង​១០០​នាក់ ក្នុង​នោះ​មាន​និស្សិត​ច្រើន​នាក់ នៅ​ទីក្រុង​THOUSAND OAKS​ភាគ​ខាងជើង​ក្រុង ​MALIBU​។ ​អតីត​ទាហាន​ពី​ឆ្នាំ​២០០៨​ដល់​២០១៣ ជន​នេះ​ធ្លាប់​បម្រើ​ក្នុង​ជួរ​កង​កម្លាំង​​ពិសេស​នៃ​កង​ម៉ា​រី​ន​អា​មេ​រិ​ក ជាពិសេស​ធ្លាប់​មក​ច្បាំង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រយៈពេល​៧​ខែ​។​ ជន​នេះ​ត្រូវ​បាន​ភ្នាក់ងារ​ប៉ូលិស​ និង​បណ្ដា​អ្នក​ជិតខាង​ស្គាល់​ថា ​ជា​មនុស្ស​មាន​សតិ​មិនល្អ ហើយ​ពុំ​មាន​តម្រុយ​អ្វី​ថា ​រូបគេ​ជាប់​ទាក់ទិន​នឹង​ភេរវកម្ម​ឡើយ​។

នា​ថ្ងៃ​ទី​៨ ​វិច្ឆិកា ​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ប៉ូលិស​FBI​ក្រុង​THOUSAND OAKS លោក​ PAUL DECACOURT​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយគូ​សបញ្ជាក់​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក ក្នុង​ការ​និយាយ​ពី​ហេតុផល​នៃ​ការ​បាញ់ប្រហារ​នោះ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ពុំ​មាន​អ្វី​រក​ឃើញ​ថា​រូបគេ​មាន​ពួក​អ្នក​ផ្សំ​គំនិត​ឡើយ​។ ​យើង​នឹង​តាមដាន​តាម​រយៈ​បណ្ដា​សម្ភារ វី​ដេ​អូ​ឬ​ព័ត៌មានវិទ្យា​នានា​។

លោ​កថា​បណ្ដា​ភ​ស្តុ​តាង​ដែល​ប្រមូល​បាន នៅផ្ទះ​របស់​ជនសង្ស័យ​និង​ក្នុង​បារ​ BORDERLINE BAR AND GRILL នឹង​បន្ត​ធ្វើការ​វិភាគ​ថែម​ទៀត​។ ​ជិះ​រថយន្ត​ម្ដាយ​របស់​គេ​មក ដែល​IAN LONG​នា​យប់​ថ្ងៃ​ទី​៧​វិច្ឆិកា បាន​ចូល​មក​ក្នុង​បារ​នោះ​ដែល​និយម​ចូល​ដោយ​ពួក​យុវជន​មូលដ្ឋាន ដោយ​រូបគេ​កាន់​កាំភ្លើងខ្លី​ម៉ាក​GLOCK​មួយ​ដើម​ដែល​មាន​បង់​ដាក់​គ្រាប់​បាន​ច្រើន​។​ជន​នោះ​បាន​បា​ញ់្​់សម្លាប់​អ្នកយាម មុន​ពេល​ចូល​ក្នុង​បារ​ដើម្បី​បាញ់ប្រហារ​។

ក្មេង​ប្រុស​អាយុ​២០​ឆ្នាំ​ម្នាក់​ដែល​និយម​ចូល​បារ​នេះ​និយាយ​ថា ខ្ញុំ​ឃើញ​ខ្មាន់កាំភ្លើង​ស្លៀកពាក់់​ខ្មៅ មាន​ពាក់​វ៉ែនតា​និង​បិទមុខ​។​ជន​នោះ​ដក​កាំភ្លើង​ហើយ​ចាប់ផ្ដើម​បាញ់ប្រហារ​។​ក្មេង​នោះ​ថា​រូបគេ​ខំ​លូន​ចេញ​មក​រក​រថយន្ត​របស់​គេ​។

ប្រមុខ​ប៉ូលិស​តំបន់​VENTURA​ជាយក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស លោក​GEOFF DEAN​ថ្លែង​នា​ថ្ងៃ​ទី​៨​វិច្ឆិកា​ថា នោះ​ជា​ឆាក​បាញ់ប្រហារ​យ៉ាង​សែន​ទារុណ​បំផុត ជាមួយ​ឈាម​ហូរ​គ្រប់កន្លែង​។​ក្នុង​ចំណោម​ជន​រង​គ្រោះ​ស្លាប់ មាន​ភ្នាក់ងារ​ប៉ូលិស​ម្នាក់​ដែល​ចូល​មក​ធ្វើ​អន្តរាគមន៍​មុនគេ​បង្អស់​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ុ​ណា​ល់​ត្រាំ ប្រកាស​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​។​ចំពោះ​តុល្យការ​ច្បាស់​នៃ​អ្នក​រង​របួស នៅ​ពុំ​ទាន់​ដឹង​នៅឡើយ មក​ទល់​រសៀល​ថ្ងៃ​ទី​៨​វិច្ឆិកា​៕ វីដេអូ​ដក​ស្រង់​ចេញពី ABC News

https://www.youtube.com/watch?v=UYbkbXCrC6E

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ