ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ​បង្កើន​ការ​លើកកម្ពស់​សិទ្ធិ និង​សុខុមាលភាព​ដល់​ពលករ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​បច្ចុប្បន្ន​ពលករ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ប្រមាណ​១,២​លាន​នាក់ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ផ្តល់​ប្រាក់​ចំណូល​មក​ស្រុក​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​។ ក្នុង​នោះ ពលករ​ខ្មែរ​ស្របច្បាប់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​១​លាន​៨​ម៉ឺន​នាក់ ដែល​បាន​ផ្តល់​ចំណូល​ត្រឡប់​មក​ស្រុក​ជាង​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ដើម្បី​លើកកម្ពស់​សិទ្ធិ…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​បច្ចុប្បន្ន​ពលករ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ប្រមាណ​១,២​លាន​នាក់ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ផ្តល់​ប្រាក់​ចំណូល​មក​ស្រុក​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​។ ក្នុង​នោះ ពលករ​ខ្មែរ​ស្របច្បាប់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​១​លាន​៨​ម៉ឺន​នាក់ ដែល​បាន​ផ្តល់​ចំណូល​ត្រឡប់​មក​ស្រុក​ជាង​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។

ដើម្បី​លើកកម្ពស់​សិទ្ធិ និង​សុខុមាលភាព​ពលករ​ស្របច្បាប់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ជិតខាង​មួយ​នេះ សមាគម​ចំនួន​៣ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដើម្បី​បង្កើន​ការ​ការពារ​តាម​ផ្លូវច្បាប់ និង​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា ឲ្យ​ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍ ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ ។ នុស្សរណៈ​នេះ នឹង​ក្លាយជា​យន្ដការ​ថ្មី​មួយ​បន្ថែម​ទៀត ក្នុង​ការ​ការពារ​ដល់​ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បន្ថែម​លើ​កិច្ច​ការពារ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន ព្រមទាំង​ចូលរួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង ក៏​ដូច​ជា​ការ​ការពារ​នូវ​សិទ្ធិ​សេរីភាព និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​ព្រះរាជាណាចក្រ​ថៃ ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ។

ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​សមាគម​ទាំង​បី​ខាងលើ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា កន្លង​មក លោក​ជំទាវ​ឧកញ៉ា អុ​ឹ​ង ស៊ា​ង​រិ​ទ្ធី ប្រធាន​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា បាន​លើក​ឡើង​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្ន​នេះ ជា​យន្តការ​ថ្មី​មួយ​ក្នុង​ការ​ចូលរួម​ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​ធ្វើ​សកម្មភាព​បង្កើន​អត្ថប្រយោជន៍​ជូន​ពលករ​ទេស​ន្ត​ប្រវេសន៍​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ស្របច្បាប់ ។ លោក​ជំទាវ​សង្ឃឹមថា ៖« អនុស្សរណៈ​នេះ នឹង​ធ្វើ​ឱ្យ​សមាគម​ទាំង​បី​មាន​កិច្ចសហការ​ល្អ​ប្រសើរ​ឡើង​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ សុខុមាលភាព និង​ការ​ការពារ​អត្ថប្រយោជន៍​ជូន​ពលករ
កម្ពុជា​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ »​។

ប្រធាន​សមាគម ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា លោក អន ប៊ុ​ន​ហាក់ បាន​ឲ្យ​ដឹង​ដែរ​ថា អនុស្សរណៈ​នេះ គឺជា​ឧបករណ៍​ថ្មី​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​លេច​ចេញ​នូវ​សកម្មភាព​ថ្មី​ៗ​នៅ​ក្នុង​ការ​រួមចំណែក​ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​និច្ចកាល​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក ដោយ​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​រង​សម្ពាធ​អ្វីមួយ ខណៈ​ដែល​ពួក​គេ​កំពុងធ្វើការ​នៅ​ក្រៅប្រទេស ។ លោក​ជឿជាក់​ថា ៖« អនុស្សរណៈ​ថ្មី​នេះ នឹង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​ជីវភាព​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ និង​គ្រួសារ​របស់​ពួក​គេ តាម​រយៈ​ការ​លើកកម្ពស់​អត្ថប្រយោជន៍​ដូច​ជា ការ​ការពារ​តាម​ផ្លូវច្បាប់ ការ​ផ្តល់​នូវ​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ និង​ការ​ធានា​រ៉ាប់រង​ជីវិត​បន្ថែម​លើ​ការ​ធានា​លើ​សុខភាព​ដែល​មាន​ស្រាប់​របស់​រាជរដ្ឋាភិបាល​ថៃ »​។ លោក THANIT Numnoi ប្រធាន​សមាគម​ទំនាក់ទំនង កម្ពុជា​-​ថៃ បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រទេស​ថៃ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើការ​ស្របច្បាប់​ជាង​១​លាន​នាក់​ធ្វើការ​នៅ​តាម​រោងចក្រ​ផ្សេង​ៗ ។ លោក​សន្យា​ថា ៖« សមាគម​ទំនាក់ទំនង​រវាង​កម្ពុជា​-​ថៃ នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ការពារ​សិទ្ធិ និង​ទទួលខុសត្រូវ​របស់​ពលករ​កម្ពុជា ក៏​ដូច​ជា​លើកកម្ពស់​ជីវភាព​រស់នៅ និង​ធ្វើ​យ៉ាងណា​ដើម្បី​ចូលរួម​លើកកម្ពស់​ផលប្រយោជន៍​ពលករ​កម្ពុជា »​។

ក្នុង​ឱកាស​នោះ​ដែរ លោក អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ គឺជា​វឌ្ឍនភាព និង​យន្តការ​បន្ថែម​ថ្មី​មួយទៀត​ក្នុង​ការ​ការពារ​ដល់​ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បន្ថែម​លើ​កិច្ច​ការពារ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន ព្រមទាំង​ចូលរួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង ក៏​ដូច​ជា​ការ​ការពារ​នូវ​សិទ្ធិ​សេរីភាព និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​ព្រះរាជាណាចក្រ​ថៃ ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ។ លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ៖« ក្នុង​នាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខ្ញុំ​ស្នើ​ដល់​សមាគម​ទាំង​បី សហការ​គ្នា​ឱ្យ​បាន​ស្អិតរ​មួ​ត ដោយ​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ការ​ការពារ​សុវត្ថិភាព សុខុមាលភាព​សង្គម​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ឱ្យ​បានជា​អតិបរមា និង​សូម​គាំទ្រ​នូវ​គម្រោង​របស់​សមាគម​ទាំង​បី​ដែល​នឹង​រៀបចំ ផ្តល់​ជូន​សេវាកម្ម​ធានា​រ៉ាប់រង​ដល់​ពលករ​កម្ពុជា លើ​ការ​ធានា​គ្រោះថ្នាក់​ការងារ​និង​អាយុជីវិត ដែល​ស្រប​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។

ម្យ៉ាងវិញទៀត​ឆ្លង​តាម​បទ​ពិសោធន៍​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​គ្រប់គ្រង​ពលករ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ ខ្ញុំ​ស្នើ​សុំ​សមាគម​ពិចារណា​ក្នុង​ការ​រៀបចំផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​សម្រាប់​ពលករ​កម្ពុជា​នៅ​តាម​តំបន់​ក្នុង​ប្រទេស​ថៃ ដែល​អាច​ឲ្យ​ពលករ​កម្ពុជា​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងអំឡុងពេល​ប្តូរ​ការងារ ឬ​រង់ចាំ​ការ​ដោះស្រាយ​វិវាទ​ជាមួយ​និយោជក »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ