ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​​សរសៃ​គុយ​ទាវ​​និង​​​បា.ញ់​កាញ់​លាយ​សារធាតុ​​​​បូរ៉ាក់​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​ស្វាយ​អ​ន្ទ​រ ស្ថិត​នៅ​តាម​យ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​ពោធិ៍​ចិ​ន្តាំ ឃុំ​ស្វាយ​អ​ន្ទ​រ…

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​ស្វាយ​អ​ន្ទ​រ ស្ថិត​នៅ​តាម​យ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​ពោធិ៍​ចិ​ន្តាំ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ។ក្នុង​សកម្មភាព​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើតេស្ត​បឋម​រក​វត្តមាន​សារធាតុ​គីមី​ហាមឃាត់លើ​សរសៃ​គុយទាវ ប្រហិត​សាច់​គោ ណែម​ត្រី ជ្រក់ និង​បន្លែ ផ្លែ​ឈើ សរុប​ចំនួន​១១​គំរូ ។

ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រក​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ប៉ូ​រ៉ា​ក់​នៅ​ក្នុង​ផលិតផល​គុយទាវ​សរសៃ​តូច​ចំនួន​១៨,៥​គីឡូក្រាម និង​ផ្ទុក​ក្នុង​បាញ់​កាញ់​ចំនួន​៧​គីឡូក្រាម សរុប២៥,៥​គីឡូក្រាម ។ បន្ទាប់​មក មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​តម្រូវ​ឱ្យ​ម្ចាស់​គុយទាវ​ធ្វើ​កិច្ចសន្យា​កែប្រែ​ក្នុង​ការ​ផលិត​ឡើង​វិញ លែង​ឲ្យ​ដាក់​សារធាតុ​គីមី​ទៀត និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​គុយទាវ​និង​បាញ់​កាញ់​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​នោះ យក​ទៅ​កម្ទេច​ចោល​ភ្លាម​ៗ​តែ​ម្តង ។

ក្រៅពី​ការ​វិភាគ​លើ​មុខទំនិញ​ទាំងនោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​កាលបរិច្ឆេទ​នៃ​ទំនិញ និង​ស្លាក​សញ្ញា​លើ​សម្បក​វេច​ខ្ចប់​ទំនិញ នៅ​តាម​តូប​និង​តាម​ហាង​ជុំវិញ​ផ្សារ​ស្វាយ​អ​ន្ទ​រ​។ ជា​លទ្ធផល បាន​រក​ឃើញ​ស្រា​បៀរ​ផុតកំណត់​ថ្ងៃ​ប្រើប្រាស់​ចំនួន​៦០​កំប៉ុង ស្មើនឹង​២០​គីឡូក្រាម​។ទន្ទឹម​នឹង​នេះ មន្ត្រី​សាខា​កាំកុងត្រូល ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ​អំពី​អនាម័យ និង​ការ​រៀបចំ​ដាក់​តាំង​លក់​តាម​ប្រភេទ​ផលិតផល​ដល់​អាជីវករ ឲ្យ​ពូក​គាត់​បាន​យល់​ដឹង​ពី​សុវត្ថិភាព​ម្ហូបអាហារបន្ថែម​ទៀត ដោយ​បាន​ចែក​និង​បិទ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ «Poster» ផង​ដែរ​។

មន្ត្រី​សាខា​កាំកុងត្រូល ក៏​បាន​សំណូមពរ​ផងដែរ​ដល់​អាជីវករ​ដែល​ប្រកប​មុខរបរ​ផលិត​គុយទាវ​លក់​និង​ដែល​មាន​លក្ខណ​:​ជា​គ្រួសារ សូម​បញ្ឈប់​ការ​ដាក់​សារធាតុ​គីមី​ហាមឃាត់​បូ​រ៉ា​ក់ ក្នុងសរសៃ​គុយទាវ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាពអ្នក​បរិភោគ ចៀសវាង​ថ្ងៃក្រោយ​ប្រឈម​នឹង​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ