ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាយ ល​ក្ខិ​ណា ចាកចេញពី​ស្រុកទៅ​កា​ណា​ដា​បាត់​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​អ្នក​នាង​ឡាយ ល​ក្ខិ​ណា សម្រេចចិត្ត​ចូល​ពិភព​សិល្បៈ​វិញ​មានការ​ងារ​ជា​បន្តបន្ទាប់​មិន​ចាញ់​ពេល​មុន​ប៉ុន្មាន​ទេ​។ ក្រៅពី​ថត​រឿង​ភាគ ឡាយ ល​ក្ខិ​ណា ឧស្សាហ៍​ចូលរួម​កម្មវិធី​នាទី​កម្សាន្ត​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​ដូច​ជា​កម្មវិធី​សប្បុរសធម៌​ក្នុង​សង្គម​។ ពេល​នេះ​នាង​បាន​ចាក​ចេញពី​មាតុភូមិ​ទៅ​បរទេស​បាត់​ហើយ ។…

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​អ្នក​នាង​ឡាយ ល​ក្ខិ​ណា សម្រេចចិត្ត​ចូល​ពិភព​សិល្បៈ​វិញ​មានការ​ងារ​ជា​បន្តបន្ទាប់​មិន​ចាញ់​ពេល​មុន​ប៉ុន្មាន​ទេ​។ ក្រៅពី​ថត​រឿង​ភាគ ឡាយ ល​ក្ខិ​ណា ឧស្សាហ៍​ចូលរួម​កម្មវិធី​នាទី​កម្សាន្ត​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​ដូច​ជា​កម្មវិធី​សប្បុរសធម៌​ក្នុង​សង្គម​។ ពេល​នេះ​នាង​បាន​ចាក​ចេញពី​មាតុភូមិ​ទៅ​បរទេស​បាត់​ហើយ ។

អ្នក​នាង​ឡាយ ល​ក្ខិ​ណា បាន​ចាកចេញ​ទៅ​ប្រទេស​កា​ណា​ដា ។ មុន​នេះ​មាន​ព័ត៌មាន​ថា នាង​នឹង​ទៅ​សហរដ្ឋអាមេរិក តែ​ដល់​ពេល​ចេញដំណើរ​បែរជា​ទៅ​ប្រទេស​កា​ណា​ដា ទៅ​វិញ ។ អ្នក​នាង​ឡាយ ល​ក្ខិ​ណា បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​មុន​ពេល​ចេញដំណើរ​កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ២០១៨ ថា នាង​ចេញ​សម្តែង​ជា​លើក​ដំបូង នៅ​ប្រទេស​កា​ណា​ដា ជាមួយ​លោក​នៅ ស៊ី​នឿ​ន ។ តាម​គម្រោង​លោក​នៅ ស៊ី​នឿ​ន ច្រៀង​ជាមួយ​នាង​តែ​១​ខែ​ទេ ហេតុនេះ​ហើយ​នាង​ត្រូវ​ច្រៀង​ជាមួយ​តារាចម្រៀង​ខ្មែរ​នៅ​ទីនោះ​២​ខែ​ទៀត​ហើយ ។ នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ទើប​នាង​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ។

អ្នក​នាង​ឡាយ ល​ក្ខិ​ណា ត្រូវ​ថត​សំឡេង​ឱ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ស៊ី ប្រូ​ដាក់​សិន ដោយ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​នេះ​ឱ្យ​នាង​ច្រៀង​៦​បទ តែ​ត្រូវ​ថត​មុន​២​បទ​សិន គឺជា​បទ​ហ៊ី​ប​ហប ដែល​នាង​មិន​ដែល​ច្រៀង​សោះ​ពី​មុន​មក ។ អ្នក​នាង​ឡាយ ល​ក្ខិ​ណា និយាយ​ថា នាង​ត្រូវ​ថត​សំឡេង​ព្រោះ​ពេល​នេះ​នាង​បាន​ក្លាយទៅជា​សមាជិក​របស់​ផលិតកម្ម​នោះ ។ ដោយឡែក​នៅ​ខែមករា នាង​នឹង​ថត​ជា​MV ទាំង​ការ​ច្រៀង និង​សម្តែង ជាមួយ​តារា​ហ៊ី​ប​ហប​ម្នាក់​នៅ​ទីនោះ ។

នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ អ្នក​នាង​ឡាយ ល​ក្ខិ​ណា នឹង​ចេញ​ទៅ​ថត​បទ​ចម្រៀង​ឱ្យ​ក្រុមហ៊ុន​នោះ​ថែម​ទៀត ។ ចូល​ផលិតកម្ម​នោះ អ្នក​នាង​ល​ក្ខិ​ណា​ថា​ដោយសារ​តែ​ក្រុមហ៊ុន​មាន​លក្ខខណ្ឌ​ល្អ​ចំពោះ​នាង ទាំង​ការ​ច្រៀង និង​សម្តែង ។ មុន​ពេល​ចេញ​ទៅ​សម្តែង​នៅ​កា​ណា​ដា អ្នក​នាង​ឡាយ ល​ក្ខិ​ណា បាន​ចូលរួម​សម្តែង​ភាពយន្ត​៣​រឿង គឺ​រឿង​«​ផ្កាថ្ម​»​ឱ្យ​ផលិតកម្ម​ហង្ស​មាស , រឿង​«​ភ្លើង​» និង​រឿង​«​រវាង​យើង​» ឱ្យ​ទូរទស្សន៍​បាយ័ន ។

ការ​ចេញ​ទៅ​ច្រៀង​នៅ​កា​ណា​ដា អ្នក​នាង​ឡាយ ល​ក្ខិ​ណា ត្រូវ​ចោលការ​សម្តែង​ភាពយន្ត​ដល់​ទៅ​៣​រឿង គឺ​អាក់ខាន​ថត​ឱ្យ​ផលិតកម្ម​ហង្ស​មាស​, ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​ផលិតកម្ម​សមាគម​សិល្បករ​ខ្មែរ សរុប​បាត់​បង់​ចំណូល​ជាង​១​ម៉ឺន​ដុល្លារ ។ ទោះជា​យ៉ាងណា​ក្តី អ្នក​នាង​ឡាយ ល​ក្ខិ​ណា រំពឹង​ថា ផលិតកម្ម​ទាំង​នោះ​នឹង​ហៅ​នាង​ថត​ទៀត​ពេល​នាង​មក​ស្រុក​វិញ នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ ។

រហូត​មក​ទល់​ពេល​នេះ​ជីវិត​ស្នេហា​របស់​ឡាយ ល​ក្ខិ​ណា នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​ដោយ​មិន​ទាន់​ឃើញ​មាន​បុរស​ណា​ក្លាយជា​អ្នក​គ្រង​បេះដូង​នាង​ពេញ​មុខ​ឡើយ ទោះជា​នាង​មាន​វ័យ​ច្រើន​បន្តិច​ហើយ​ក្តី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ