ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ឪពុក​យំ​ក្បែរ​សព​កូន​គួរ​ឱ្យ​ស​ង្វែ​គ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ក្មេង​ប្រុស​ម្នាក់​ឃើញ​គោ​យន្ត​កន្ត្រៃ​បើកបរ​តាម​ផ្លូវ ហក់​ឡើង​ជិះ​ពីក្រោយ បណ្តាល​ឱ្យ​ធ្លាក់​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ​។ ​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើងកាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម…

ខេត្ត​រតនគីរី ៖ ក្មេង​ប្រុស​ម្នាក់​ឃើញ​គោ​យន្ត​កន្ត្រៃ​បើកបរ​តាម​ផ្លូវ ហក់​ឡើង​ជិះ​ពីក្រោយ បណ្តាល​ឱ្យ​ធ្លាក់​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ​។ ​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើងកាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ក្នុងភូមិ​ប៉ា​ត​ត់ ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ។

បើ​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​មូល​ដ្ឋាន​បានឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ខាំ ស ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ទំពួន ជា​សិស្ស ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​យាំង ខៀវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ទាំង​ជន​រង​គ្រោះ និង​អ្នកបើកបរ​គោ​យន្ត​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​បំភ្លឺ​ពី​អ្នកបើកបរ​គោ​យន្ត និង​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គោ​យន្ត​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រួស​ក្រហម ស្រាប់តែ​ក្មេង​ប្រុស​រង​គ្រោះ​បាន​រត់​តាម​ពីក្រោយ​គោ​យន្ត​ហក់​ឡើង​ជិះ បណ្ដាល​អោយ​ធ្លាក់​ផ្កាប់មុខ និង​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា សមត្ថកិច្ច​មិន​បាន​ឃាត់​គោ​យន្ត​កន្ត្រៃ និង​អ្នកបើកបរ​ទុក​នោះ​ទេ​ ដោយ​សំអាង​លើ​អង្គហេតុ​ចំនួន​២​គឺ​ទី​១-​ក្មេង​ប្រុស​រង​គ្រោះជា​អ្នក​បង្ក​ដោយ​ខ្លួនឯង និង​ទី​២-​គឺ​អ្នកបើកបរ​គោ​យន្ត​មិន​បាន​បុក​ជន​រង​គ្រោះ​នោះ​ទេ តែ​សំណង​ក៏​មិន​បាន​សង​ជន​រង​គ្រោះ​ដែរ​ គ្រាន់តែ​អ្នកបើកបរ​គោ​យន្ត​ជួយ​ចេញ​ប្រាក់​ជាង​មួយ​លាន​រៀល​ដើម្បី​ធ្វើ​បុណ្យសព ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​អោយ​ឌ៍​ពុក​ម្ដាយ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ព្រ​ពៃ​ណី​ជនជាតិ​ដើម​ភាគតិច​ទំពួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ