ព្រះមហាក្សត្រ​មាន​បន្ទូល​កម្ពុជា គឺជា​ប្រទេស​អព្យាក្រឹត ជា​កោះសន្តិភាព​នៅ​អាស៊ី​អាគ្នេយ៍


រាជធានី​ភ្នំពេញ ៖ ព្រឹក​មិ​ញ​នេះ​ថ្ងៃ​ទី​៩ វិច្ឆិកា នៅ​មុខ​ព្រះ​បរមរាជវាំង​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្ដម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះ​អង្គ​មាន​ព្រះរាជ​បន្ទូល​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ក្នុង​ពេល​យាង​ចូលរួម​នៅ​ក្នុង​ទិវា​រំលឹក​ខួប​ឯករាជ្យ​ជាតិ​ទី​៦៥ នៃ​បុណ្យ​ឯករាជ​ជាតិ និង​ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ ។

ព្រះ​អង្គ​បាន​យាង​ដុត​ភ្លើង​ជ័យ​នៅ​វិមាន​ឯករាជ្យ ក្រោម​ស្នូរ​ទះដៃ​កងរំពង​ស្វាគមន៍​ព្រះរាជ​ដំណើរ​យាង​ដល់​របស់​ព្រះមហាក្សត្រ​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស​ប្រមាណ​ជាង​១​ម៉ឺន​៥​ពាក់​នាក់​ចូលរួម ។ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា ពេល​នេះ គឺជា​ឱកាស​ដ៏​មាន​តម្លៃ​បំផុត​នៃ​មាតុភូមិ​យើង​ដែល​បាន​ទទួល​នូវ​ឯករាជ្យ​បរិបូណ៌ និង​សិទ្ធិ​សេរីភាព​ដ៏​ពិសិដ្ឋ​ពី​អាណានិគម​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ​នរោត្តម​សីហ​នុ​ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

ព្រះ​អង្គ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ និង​ជូន​សម្ដេចព្រះ​អង្គ​ម្ចាស់​ឯកឧត្តម​លោក ជំទាវ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ប្រារព្ធ​ពិធី​យ៉ាង​មហោឡារិក​បំផុត ថ្វាយ​ចំពោះ​ការ​គោរព​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​មាន​រយៈកាល​គម្រប់​ខួប​៦​ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះ​អង្គ ។ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ព្រះ​អង្គ​មាន​ព្រះរាជ​ប​ន្ទួ​ល​ថា ចាប់ពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ មក ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ឋានៈ​ស្មើនឹង​សាធារណរដ្ឋ​បារាំង​មាន​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​ពេញ​បរិបូណ៌ ។

បន្ទាប់​ពី​បាន​ទទួល​ឯករាជ្យ​ពេញលេញ ហើយ​ប្រជាជាតិ​កម្ពុជា​មានឱកាស​កសាង​ជាតិ​មាតុភូមិ​ដោយ​ផ្ទាល់ ព្រះមហាក្សត្រ​សម្ដេចព្រះ​នរោត្តម​សីហ​នុ​ព្រះ​វររាជ​បិតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​បាន​ស្ថាបនា​សង្គមរាស្ត្រនិយម បំពេញ​ព្រះរាជកិច្ច​ដឹកនាំ​លើ​មាគ៌ា​ដ៏​ភ្លឺស្វាង​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មានការ​អភិវឌ្ឍ​ជឿនលឿន​លើ​គ្រប់​វិស័យ ។

កម្ពុជា គឺជា​ប្រទេស​អព្យាក្រឹត ជា​កោះសន្តិភាព នៅ​អាស៊ី​អាគ្នេយ៍ ហើយ​សមិទ្ធផល​នានា​ជា​ច្រើន​បាន​កសាង​ឡើង និង​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​បន្តបន្ទាប់​សម្រាប់​ប្រជារាស្ត្រ​ប្រើប្រាស់​នៅ​តាម​ខេត្ត​ក្រុង​នានា​ទូ​ទាំង​ប្រទេស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ