ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ និង​គង់ សំបូរ ត្រៀម​ប្ដូរ​កណ្ដាប់ដៃ​ជាមួយ​កីឡាករ​ថៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ស៊ី​អិន​ស៊ីបាន​វិល​មក​ជួប​អ្នក​ស្នេហា​វិស័យ​ប្រដាល់​គុន​ខ្មែរ​ជា​ថ្មី​ទៀត​ហើយ​នៅ​សុក្រ​ទី​៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ខ្មែរ​។ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​សម្រាំង​យក​មក​តតាំង​ជាមួយ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​ដូច​គ្នា​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​មួយ​នេះ ។ គូ​អន្តរជាតិ​ទី​១ កីឡាករ​រឿង សោ​ភ័​ណ្ឌ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ស៊ី​អិន​ស៊ីបាន​វិល​មក​ជួប​អ្នក​ស្នេហា​វិស័យ​ប្រដាល់​គុន​ខ្មែរ​ជា​ថ្មី​ទៀត​ហើយ​នៅ​សុក្រ​ទី​៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ខ្មែរ​។ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​សម្រាំង​យក​មក​តតាំង​ជាមួយ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​ដូច​គ្នា​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​មួយ​នេះ ។

គូ​អន្តរជាតិ​ទី​១ កីឡាករ​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ដែល​ទើប​យកឈ្នះ​កីឡាករ​ថៃ​កាលពី​ស​ប្ដា​ហ៍​មុន ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ សាន់​ឆៃ ប្រាន​សង​ហុ​ក ក្នុង​ប្រភេទ​ទម្ងន់​៧០​កី​ឡូ​ក្រាម ។

រឿង សោ​ភ័​ណ្ឌ កំពុង​ឡើង​ក្រ​ឌី​ត​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ដោយ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ជាមួយ​កីឡាករ​បរទេស​មិន​ដែល​ស្គាល់​ចាញ់​ម្ដងណា​ឡើយ​ទើប​ទទួល​បាន​ឱកាស​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ នៅ​ថ្ងៃនេះ​ទៀត​។

កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​ប្រកួត​បាន​១១៣​ដង​ឈ្នះ​៨២​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង​។ រីឯ​រឿង សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​បាន​១៥៥​ដង ឈ្នះ​១៣៧​ដង ស្មើ​២​ដង ចាញ់​១៦​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤១​ដង​។

ចាំ​មើល​លើក​នេះ រឿង សោ​ភ័​ណ្ឌ អាច​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​ឬ​អត់?

គូ​អន្តរជាតិ​ទី​២ កីឡាករ គង់ សំបូរ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ក្វា​ង​ងិ​ន​ម៉ រាជ​ផាត់​ម៉ូ​បាន​ចម​បឹង ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ គង់ សំបូរ ដៃគូ​ប្រកួត​របស់​គេ​លើក​នេះ គឺជា​ខ្លា​កំណាច​ឆ្លង​ដែន​មួយ​រូប ដែល​មាន​ប្រវត្តិ​ប្រកួត​គួរ​ឱ្យ​ញាក់សាច់​បំផុត​ទើប​អ្នកគាំទ្រ​កំពុង​មាន​មន្ទិល​មិនដឹង​ថា​កីឡាករ​កម្ពុជា​រូប​នេះ​អាច​តស៊ូ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ដល់​ទឹក​ទី​៥​ឬ​អត់​នោះ​ទេ ។

គង់ សំបូរ ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​ចំនួន​៧២​ដង ឈ្នះ​៥៤​ដង ស្មើ​២​ដង និង​ចាញ់​១៦​ដង ក្នុង​ពេល​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​១០៥​ដង ឈ្នះ​៧០​ដង ស្មើ​៥​ដង​ចាញ់​៣០​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង​។

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​វិញ​មាន ង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ទី ព​ន្លែ​ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ។ កីឡាករ តាំង កក់ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ អៀ​ប ធា មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ និង​គូ​ចុង​ក្រោយ​កីឡាករ រឿង រឹទ្ធ​មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ​ចែ​ម ចឺម មក​ពី​ក្លិប​រាជ​សីហ៍​ខេត្តរតនៈគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ