ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ជាមួយ​គោ​យន្ត​កន្ត្រៃ​របួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោកតា​ម្នាក់​បើក​បើក​ម៉ូតូ​មួយ​គ្រឿង​អត់​ពាក់មួក​សុវត្ថិភាព មើល​អត់​ឃើញ​គោ​យន្ត បើក​បត់​ឆ្លងថ្នល់ បាន​ជ្រុល​ចង្កូត​បុក​ទ្រុង​គោ​យន្ត​ពីក្រោយ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រង​របួសធ្ងន់ ។ គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​គោ​យន្ត​នេះ បាន​កើតឡើង​នៅ​ម៉ោង​៦​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​៨…

ខេត្តកំពង់ស្ពឺ ៖ លោកតា​ម្នាក់​បើក​បើក​ម៉ូតូ​មួយ​គ្រឿង​អត់​ពាក់មួក​សុវត្ថិភាព មើល​អត់​ឃើញ​គោ​យន្ត បើក​បត់​ឆ្លងថ្នល់ បាន​ជ្រុល​ចង្កូត​បុក​ទ្រុង​គោ​យន្ត​ពីក្រោយ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រង​របួសធ្ងន់ ។

គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​គោ​យន្ត​នេះ បាន​កើតឡើង​នៅ​ម៉ោង​៦​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤៤ ស្ថិត​ក្នុងភូមិ​ត្រាញ់​វែង ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង​។

ជន​រង​គ្រោះ​ឈ្មោះ ចិន ជឿន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​យី​អោ​ក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១FW-៥៩៤៧ ។ ចំណែក​អ្នកបើកបរ​គោ​យន្ត​បាន​រត់គេច​ខ្លួន​។

ប្រភព​ព័ត៌មាន​ពី​សាក្សី នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​បើកបរ​តាម​ផ្លូវជាតិ​លេខ​៤៤ ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​មាន​ដឹកឈើ​ពេញ​ទ្រុង លុះ​បើក​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៩-១០០ បាន​បត់​ឆ្លង​ចូល​តាម​ផ្លូវលំ​។

ប្រភព​ដដែល​បន្ត​ថា ពេល​គោ​យន្ត​កំពុង​បត់​នោះ ស្រាប់តែ​ជន​រង​គ្រោះ​ខាងលើ​បាន​បើក​ម៉ូតូ​មក​ពីក្រោយ អត់​ដឹង​គោ​យន្ត​កាច់ចង្កូត​ឆ្លងថ្នល់ ក៏​ជ្រុល​ចង្កូត​បុក​ទ្រុង​គោ​យន្ត បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់ ដោយ
សារ​ជន​រង​គ្រោះ​អត់​ពាក់មួក​សុវត្ថិភាព បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​ដឹក​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ ព្យា
បាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ឧដុង្គ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ជួយ​អន្តរាគមន៍​យក​ម៉ូតូ​ដែលរងការ​​ខូចខាត​តិចតួច និង​គោ​យន្ត​បង្ក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ស្រាវជ្រាវ​រក​អ្នកបើកបរ​គោ​យន្ត​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ