ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! កូន​ក្មេង​តូច​ម្នាក់​ខំ​ស្រែក​យ៉ាង​ខ្លាំង​ផ្អើល​អស់អ្នក​ភូមិ​ពេល​ឃើញ​ឪពុក​ប្រកាច់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​ទើប​មាន​អាយុ​៥​ឆ្នាំ បន្ទាប់​ពី​បានឃើញ​ឪពុក​ប្រកាច់​ធ្លាក់​ទៅ​ក្នុង​ទឹកស្រះ ក៏​ស្រែកយំ​យ៉ាង​ខ្លាំង​ៗ​ជា​សញ្ញា​ឱ្យ​អ្នក​ភូមិរ​ត់ទៅ​ជួយ​សង្គ្រោះ​ឪពុក​របស់​ខ្លួន តែ​ទោះជា​បែប​ណា​វា​បាន​ហួសពេល​ទៅ​ហើយ បុរស​ម្នាក់​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១១​និង​១៤​នាទី​ព្រឹក ថ្ងៃ​ទី​៨ វិច្ឆិកា…

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​ទើប​មាន​អាយុ​៥​ឆ្នាំ បន្ទាប់​ពី​បានឃើញ​ឪពុក​ប្រកាច់​ធ្លាក់​ទៅ​ក្នុង​ទឹកស្រះ ក៏​ស្រែកយំ​យ៉ាង​ខ្លាំង​ៗ​ជា​សញ្ញា​ឱ្យ​អ្នក​ភូមិរ​ត់ទៅ​ជួយ​សង្គ្រោះ​ឪពុក​របស់​ខ្លួន តែ​ទោះជា​បែប​ណា​វា​បាន​ហួសពេល​ទៅ​ហើយ បុរស​ម្នាក់​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១១​និង​១៤​នាទី​ព្រឹក ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្រុំ ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ភួង ឆៃ​ទី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
លោក ភិល ធុ​ល អាយុ​៤៩​ឆ្នាំ ដែល​មាន​តួនាទី​ជា​មេ​ភូមិ​ត្រុំ​បាន​អះអាង​ថា ជន​រង​គ្រោះជា​មនុស្ស​កើត​មាន​ជំ​ងឹ​ស្ក​ន់​ជាន់ ដែល​ជា​ជំងឺ​ប្រចាំ​កាយ តាំងពី​តូច​មក​ម្ល៉េះ​ច្រើន​តែ​ប្រកាច់​ជា​ញឹកញាប់​ផង​ដែរ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​កូនស្រី​ដែល​មាន​អាយុ​៥​ឆ្នាំ​ម្នាក់ ទៅ​ងូតទឹក​ស្រះ នៅ​ខាងក្រោយ​ភូមិ ដែល​មាន​ចម្ងាយ​៥០​ម៉ែត្រ ខណៈនោះ​ក្មេង​ស្រី​ដែល​ជា​កូន​បានឃើញ​ឪពុក​របស់​ខ្លួន​ប្រកាច់​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក ក៏​ស្រែកយំ​យ៉ាង​ខ្លាំង ក្រោយមក​ទើប​អ្នក​ភូមិ​ជិតខាង​នាំ​គ្នា​ទៅ​មើល បាន​នាំ​គ្នា​ចុះ​ទៅ​ស្រង់​ពី​ទឹកស្រះ តែ​វា​ហួសពេល​ទៅ​ហើយ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត ។

ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ទូរស័ព្ទ​ពី​លោក​មេ​ភូមិ​ត្រុំ​រួច​មក​កម្លាំង​ជំនាញ​ប៉ូលិស​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​នឹង​ធ្វើការ​ស្រាវជ្រាវ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​នេះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ