ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​ការ​ហាមឃាត់​បណ្តោះអាសន្ន​នាំ​ចូល​ខ្លាញ់​ពី​វៀតណាម

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​នាយកដ្ឋាន​ទីផ្សារ​អាស៊ី​-​អាហ្វ្រិក ក្រោម​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម បាន​ឲ្យ​ដឹង​ថា តៃវ៉ាន់​បាន​ប្រកាស​ពី​ការ​ដក​ការ​ហាមឃាត់​បណ្តោះអាសន្ន​លើ​ការ​នាំ​ចូល​ប្រេង​និង​ខ្លាញ់​ចម្រាញ់​ពី​សត្វ​ដែល​នាំ​ចេញពី​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១ ខែមករា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ​ទៅ ។…

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​នាយកដ្ឋាន​ទីផ្សារ​អាស៊ី​-​អាហ្វ្រិក ក្រោម​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម បាន​ឲ្យ​ដឹង​ថា តៃវ៉ាន់​បាន​ប្រកាស​ពី​ការ​ដក​ការ​ហាមឃាត់​បណ្តោះអាសន្ន​លើ​ការ​នាំ​ចូល​ប្រេង​និង​ខ្លាញ់​ចម្រាញ់​ពី​សត្វ​ដែល​នាំ​ចេញពី​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១ ខែមករា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ​ទៅ ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ចុងឆ្នាំ​២០១៤ និង​បន្ទាប់​ពី​ប្រេង​នាំ​ចេញពី​វៀតណាម​មិន​ជួបនឹង​ស្តង់ដា​នាំ​ចូល តៃវ៉ាន់​បាន​ប្រកាស​ពី​វិធានការ​គ្រប់គ្រង​បណ្តោះអាសន្ន ។ តៃវ៉ាន់​បាន​ហាមឃាត់​រាល់​ការ​នាំ​ចូល​ប្រេង​និង​ខ្លាញ់​ដែល​ចម្រាញ់​ចេញពី​សាច់​ជ្រូក សាច់​គោ សាច់​ជៀម និង​ពពែ​ជាដើម​ពី​វៀតណាម ។

ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​បាន​ជួយ​សម្របសម្រួល​យ៉ាង​សកម្ម​ជាមួយនឹង​ភ្នាក់ងារ​ដែល​ទាក់ទិន​ក្នុង​ប្រទេស​វៀតណាម​ឲ្យ​សហការ​ជាមួយនឹង​តៃវ៉ាន់ ដើម្បី​ដក​ការ​ហាមឃាត់​នេះ ។

ក្រសួង​ខាងលើ​បាន​ឲ្យ​ដឹង​ថា តៃវ៉ាន់​បាន​កែទម្រង់​បទបញ្ជា​សម្រាប់​ការ​ត្រួតពិនិត្យ​លក្ខណៈ​ជា​ប្រព័ន្ធ​នៃ​អាហារ​នាំ​ចូល និង​បន្ថែមចំនួន​ផលិតផល​នាំ​ចូល​ដែល​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ឲ្យ​រួម​មាន​ស៊ុត និង​ផលិតផល​ប្រេង​ចម្រាញ់​ពី​សត្វ​ជាដើម ។ វិធានការ​ថ្មី​ៗ​នេះ នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​១ ខែមករា​ឆ្នាំ ២០១៩ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល និង​សុខុមាលភាព​របស់​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​១៧​ខែកញ្ញា បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​អាហារ​និង​ឱសថ​របស់​តៃវ៉ាន់ (TFDA) បាន​និយាយ​ដែរ​ថា ប្រព័ន្ធ​គ្រប់​គ្រង​សុវត្ថិភាព​អាហារ​របស់​ប្រទេស​ដែល​ចង់​នាំ​ចេញ​ស៊ុត និង​ប្រេង​ចម្រាញ់​ពី​សត្វ​មក​កាន់​តៃវ៉ាន់ ត្រូវ​ជួប​រាល់​លក្ខខណ្ឌ​តម្រូវ​ក្រោម​ការ​ត្រួតពិនិត្យ​ជា​ប្រព័ន្ធ​របស់ TFDA ។

មាន​តែ​ផលិតផល​មក​ពី​ប្រទេស​និង​ក្រុមហ៊ុន​ដែល​ជួបនឹង​លក្ខខណ្ឌ​សម្រាប់​ការ​នាំ​ចេញ​ប៉ុណ្ណោះ​ដែល​អាច​ត្រូវ​បាន​ទទួលស្គាល់​ដោយ​TFDA​សម្រាប់​ការ​ត្រួតពិនិត្យ ។ រាល់​ផលិតផល​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ជួបនឹង​ស្តង់ដា​ដូចដែល​បាន​ចែង​ក្នុង​ច្បាប់​គ្រប់គ្រង​សុវត្ថិភាព និង​អនាម័យ​អាហារ និង​ច្បាប់​ដែល​ពាន់​ព័ន្ធ​ផ្សេង​ៗ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទីផ្សារ​តៃវ៉ាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ