ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក​រំខាន​អ្នក​ដទៃ បែរជា​ថា «​ឮ​សំឡេង​ខ្លាំង​ទើប​គេ​ភ័យ​ខ្លាច​»

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​ចំនួន​៣​គ្រឿង​ដែល​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៣​នាក់​បាន​កែ​ច្នៃ​ស៊ី​មាំ​ង​ឱ្យ​ឮ​សំឡេង​ខ្លាំង​ៗ​រំខាន​ដល់​អ្នក​ភូមិ ត្រូវ​បាន​សមត្ថកិច្ច​ចរាចរ​ចាប់​ដកហូត​ម៉ូតូ​ទុក និង​កោះហៅ​អាណាព្យាបាល​មក​ទទួលយក​ទៅ​អប់​រំជា​បន្ត ក្រោយ​ពេល​សមត្ថកិច្ច​បាន​ណែនាំ​រួច​មក​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ…

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​ចំនួន​៣​គ្រឿង​ដែល​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៣​នាក់​បាន​កែ​ច្នៃ​ស៊ី​មាំ​ង​ឱ្យ​ឮ​សំឡេង​ខ្លាំង​ៗ​រំខាន​ដល់​អ្នក​ភូមិ ត្រូវ​បាន​សមត្ថកិច្ច​ចរាចរ​ចាប់​ដកហូត​ម៉ូតូ​ទុក និង​កោះហៅ​អាណាព្យាបាល​មក​ទទួលយក​ទៅ​អប់​រំជា​បន្ត ក្រោយ​ពេល​សមត្ថកិច្ច​បាន​ណែនាំ​រួច​មក​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ ក្បែរ​សាលាខេត្ត​កំពង់ស្ពឺ​។

ក្មេង​ស្ទាវ​ដែល​សមត្ថកិច្ច​ចាប់​ដកហូត​ម៉ូតូ​រួម​មាន ១-​ឈ្មោះ​យ​ន វណ្ណ​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បើក​ម៉ូតូ​ម៉ាក Exciter ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ២-​ឈ្មោះ​រឿ​ន វណ្ណ​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​អង្គ​សិរី ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ជា​ម្ចាស់​ម៉ូតូ​ម៉ាក MSX ពណ៌​ស គ្មាន​ស្លាក​លេខ និង​៣-​ឈ្មោះ ផល រ៉ូ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​លាភ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ជា​ម្ចាស់​ម៉ូតូ​ម៉ាក MSX ពណ៌​ស គ្មាន​ស្លាក​លេខ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរ​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ឃាត់ខ្លួន​ក្រុម​យុវជន​ខាងលើ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ក្មេង​ស្ទាវ​ៗ១​ក្រុម​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង ឆ្លងកាត់​ពី​ភូមិ​មួយ​ចូល​ភូមិ​មួយទៀត បើក​រោទ៍​សំឡេង​ឮ​ខ្លាំង​ៗ​រំខាន​ដល់​អ្នក​ដទៃ ហើយ​ម៉ូតូ​ពួក​គេ​គ្មាន​ស្លាក​លេខ​សម្គាល់​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​នេះ​រួច កម្លាំង​នគរបាល​ចរាចរ ដែល​កំពុង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​ក្បែរ​វិមាន​ឯករាជ្យ ក៏​តាម​ឃ្លាំមើល​។​លុះដល់​ម៉ោង​កើតហេតុ មុខសញ្ញា​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មក​ដល់ ទើប​សមត្ថកិច្ច ស្ទាក់​ឲ្យ​ឈប់​ពិនិត្យ គឺ​ម៉ូតូ​ទាំង​៣​គ្រឿង​សុ​ទ្ឋ​តែ​ច្នៃ​បំពង់​ស៊ី​មាំ​ង​ខុស​ប្រក្រតី ។

នៅ​ពេល​សមត្ថកិច្ច​សាកសួរ ក្មេង​ស្ទាវ​ទាំងនោះ​បាន​ឆ្លើយ​ថា ពួកខ្លួន​បាន​កុំ​ម្ម៉ង់​ឲ្យ​ជាង​ច្នៃ​កាត់​បំពង់​ដែក​ទីប​ផ្សា​ភ្ជាប់​ស៊ី​មាំ​ង​ដើម្បី​ឲ្យ​ឮ​សំឡេង​ខ្លាំង បើក​ជិត​អ្នក​ដទៃ​ទើប​គេ​ភ័យ​ខ្លាច​។

បច្ចុប្បន្ន​សមត្ថកិច្ច បាន​ដកហូត​ម៉ូតូ​ទាំង​៣​គ្រឿង​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ឲ្យ​អាណាព្យាបាល​ពួក​គេ​ចូល​មក​ធ្វើ​កិច្ចសន្យា និង​អប់រំ​រួច​យក​ស៊ី​មាំ​ង​ម៉ូតូ​ធម្មតា​មក​ដោះ​ដូរ​ឲ្យ​ដូច​ដើម​វិញ ទើប​ប្រគល់​ម៉ូតូ​ឲ្យ​យក​ទៅ​ប្រើប្រាស់​វិញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ