ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​មនុស្ស​ម្នាក់​នៅ​កន្លែង​ភ្លាម​ៗ​ករណី​រថយន្ត និង​ម៉ូតូ​ពន្លះ​គ្នា

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សង្ស័យ​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ដែល​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២០​និង​៥៦​នាទី​ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤…

ខេត្តកំពង់ស្ពឺ ៖ សង្ស័យ​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ដែល​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២០​និង​៥៦​នាទី​ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ (km២.៣) ស្ថិត​នៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា C100 កូរ៉េ ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ សេក វិ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ទៅ​ដល់​ចំណុច​ខាងលើ​បាន​ទៅ​បុក​រថយន្ដ​០១​គ្រឿង ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AT-6657 ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ស្លាប់​អ្នក​បើក​ម៉ូតូ​ម្នាក់ ។

ប្រភព​បន្ត​ថា អ្នកបើកបរ​ត្រូវ​បាន​ស្គាល់​មានឈ្មោះ ផុង រិ​ទ្ធិ​វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​សង្កាត់​អូរ​ឡាំ​ពិ​ច ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​តៃកុង​បាន​រត់គេច​ខ្លូ​ន​បាត់ ។ ក្រោយមក​សមត្ថកិច្ច​បាន​ចុះ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ទ​ទួ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​វត្ថុ​តាង​រថយន្ដ​០១​គ្រឿង ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ