ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​១៦០​នាក់​ពុល​ក្អូ​ត​ចង្អោរ​គ្រប់​ៗ​គ្នា ខណៈ​ចូលរួម​ពិធី​បុណ្យសព

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​១៦០​នាក់​បាន​ក្អូ​ត​ចង្អោរ​គ្រប់​ៗ​គ្នា ខណៈ​ដែល​ពួក​គាត់​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​សង្ស័យ​អាច​ពុល​ចំណីអាហារ​ក្នុង​ពិធី​នោះ ។ ហេតុការណ៍​ពុល​ចំណីអាហារ​ក្នុង​ពិធី​បុណ្យសព​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងភូមិ​ល្អើ​ន​ក្រែ​ន ឃុំ​អូរ​ជុំ…

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​១៦០​នាក់​បាន​ក្អូ​ត​ចង្អោរ​គ្រប់​ៗ​គ្នា ខណៈ​ដែល​ពួក​គាត់​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​សង្ស័យ​អាច​ពុល​ចំណីអាហារ​ក្នុង​ពិធី​នោះ ។ ហេតុការណ៍​ពុល​ចំណីអាហារ​ក្នុង​ពិធី​បុណ្យសព​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងភូមិ​ល្អើ​ន​ក្រែ​ន ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ។

លោក​វេជ្ជបណ្ឌិត អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រត​គិរី​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​បន្ទាប់​ពី​កើតហេតុ​ភ្លាម​ក៏​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ទីតាំង​នោះ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​បន្ត​ថា មូលហេតុ​ក្អូ​ត​ចង្អោរ​នេះ​គឺ​បណ្តាល​មក​ពី​ពួក​គាត់​បរិភោគ​ចំណីអាហារ​មិន​មាន​អនា​ម័យ​ល្អ តែ​ករណី​នេះ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅឡើយ​នោះ​ទេ ។

បើ​គិត​មក​ដល់​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​ស្ថានភាព​របស់​ពួក​គាត់​បាន​ធូរស្រាល​វិញ​ហើយដោយ​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ​ពិនិត្យ​ព្យាបាល និង​ធ្វើការ​តាមដាន​សុខភាព​ជូន​ពួក​គាត់​រហូត​ដល់​ពួក​គាត់​បានជា​សះស្បើយ​ឡើង​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ