ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាចោរ​ពីរ​ពួក​ជា​អ្វី​ទៅ?

5 ឆ្នាំ មុន

ចោរ​ពីរ​ពួក​ជា​កំពូល​ចោរ​ក្នុង​លោក​គឺ ចោរ​ខាងក្នុង និង​ចោរ​ខាងក្រៅ​។ ចោរ​ខាងក្រៅ​ជា​ចោរ​មាន​រូប​បាន​ដល់​ចោរលួច ចោរប្លន់​ហ្នឹងឯង ចោរ​នេះ​មិនសូវ​ពិបាក​ការពារ​ទេ​។ ចំណែក​ចោរ​ខាងក្នុង​វិញ​ពិបាក​ការពារ ពិបាក​កែ​បំផុត​បាន​ដល់​លោភៈ ការ​ជាប់ជំពាក់​ដោយ​មច្ឆរិយៈ​សេចក្តី​កំណាញ់​ស្វិត ។…

ចោរ​ពីរ​ពួក​ជា​កំពូល​ចោរ​ក្នុង​លោក​គឺ ចោរ​ខាងក្នុង និង​ចោរ​ខាងក្រៅ​។ ចោរ​ខាងក្រៅ​ជា​ចោរ​មាន​រូប​បាន​ដល់​ចោរលួច ចោរប្លន់​ហ្នឹងឯង ចោរ​នេះ​មិនសូវ​ពិបាក​ការពារ​ទេ​។ ចំណែក​ចោរ​ខាងក្នុង​វិញ​ពិបាក​ការពារ ពិបាក​កែ​បំផុត​បាន​ដល់​លោភៈ ការ​ជាប់ជំពាក់​ដោយ​មច្ឆរិយៈ​សេចក្តី​កំណាញ់​ស្វិត ។

ចោរ​ខាងក្នុង​នេះ​បើ​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​ក្នុង​គន្លង​ទេ ការ​លះបង់​ទ្រព្យ​ជា​ទាន​នឹង​មិន​មាន​ឡើយ ដូច្នេះ
ការ​ចាយវាយ​ទ្រព្យ​ឲ្យ​បាន​ត្រឹមត្រូវ បុគ្គល​គួរ​លះ​សេចក្តី​កំណាញ់​លៃលក​បែងចែក​ទ្រព្យ​មួយ​ចំណែក​ជា​បុញ្ញនិធិ​គឺ​កំណប់​បុណ្យ​សម្រាប់​ជីវិត​យើង​ទៅ​ក្នុង​អនាគត​កាលដែល​សត្វលោក​ទាំងអស់ ស្លាប់​បាត់បង់​ជីវិត​ទៅ​មិន​អាច​នាំ​យក​នូវ​អ្វី​ៗ​ទៅ​បាន​ទាល់តែ​សោះ​មាន​តែ​កម្ម និង​វិបាក​របស់​កម្ម​តែ​ប៉ុណ្ណោះ​ដែល​នាំ​ផ្លូវ​យើង​ទៅ​កាន់​លោក​ខាង​មុខ ​។

សត្វ​ណា​ធ្វើ​ល្អ​ឈ្មោះ​ថា បាន​កម្ម​ល្អ​ទៅ​កាន់​សុគតិភព សត្វ​ណា​ធ្វើ​អាក្រក់​ឈ្មោះ​ថា បាន​កម្ម​អាក្រក់​ទៅ​កាន់​អបាយភូមិ​។ កម្ម​នេះឯង​ជា​មរតក​របស់​សត្វ​ទាំងឡាយ ជា​បច្ច័យ​តាក់តែង​វាសនា​របស់​សត្វ​ឱ្យ​យកកំណើត​ទៅ​តាម​យថាកម្ម​ ។

ដូច្នេះ​ក្នុង​សេចក្ដី​នេះ ក៏​សូម​បញ្ជាក់​ថា ការ​ដែល​យើង​រកបាន​នូវ​ទ្រព្យសម្បត្តិ​មក​ហើយ គប្បី​ចេះ​ចាយវាយ​ទ្រព្យសម្បត្តិ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​ផង គួរ​កម្ចាត់​ចោរ​ខាងក្នុង​គឺ​ការ​លះ​សេចក្តី​កំណាញ់​លៃ​ទ្រព្យ​មួយ​ចំណែក​ធ្វើ​ទាន​ជា​បុញ្ញនិធិ​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា ។