ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ ! ប្តី​ស្លុតចិត្ត​ខ្លាំង​នៅ​ពេល​ឃើញ​រថយន្ត​កិន​ប្រពន្ធ​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​ដឹក​សសរ​គ្រឹះ​១​គ្រឿង បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ដែល​ជិះ​២​នាក់ បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​បុរស​ជា​ប្ដី​រង​របួស​-​ស្រាល ។ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​ដឹក​សសរ​គ្រឹះ​១​គ្រឿង បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ដែល​ជិះ​២​នាក់ បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​បុរស​ជា​ប្ដី​រង​របួស​-​ស្រាល ។

បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា ដេញ​តាម​ចាប់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​ក្រវាត់ក្រុង ភូមិ​អន្លូងគង សង្កាត់​ព្រ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ ស៊ុន យេ​ក អាយុ​៤៣​ឆ្នាំ មុខរបរ​ទិញ​អេ​ត​ចាយ ចំណែក​ប្ដី​រង​របួសស្រាល​ឈ្មោះ ម៉ុ​ត ថុ​ន អាយុ​៤៣​ឆ្នាំ មុខរបរ​ទិញ​អេ​ត​ចាយ អ្នក​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​តា​ស្នឹង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ពួក​គាត់​ត្រូវ​បាន​រង​គ្រោះ​ដោយសារ​រថយន្ត​ម៉ាក FUSO ពណ៌​បៃតង​លា​យស ពាក់​ផ្លា​ក​លេខ 3A-0079 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ម៉ៃ សាន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​បា​គូ ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បុក​ពីក្រោយ ។

បុរស​ជា​ប្តី​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1O-2588 ឌុ​ប​ប្រពន្ធ​ចេញពី​កន្លែង​រើស​អេ​ត​ចាយ​ដើម្បី​មក​រក​ទិញ​ម្ហូប​ហូប ។ ដោយ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក​១​គ្រឿង​នោះ​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បុក​ពីក្រោយ​ទាំង​កម្រោល​តែ​ម្ដង ។ ខណៈនោះ​បណ្ដាល​ឲ្យ​ដួល ហើយ​ប្រពន្ធ​គាត់​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​រូប​គាត់​ខ្ទាត​ចេញ​ផុត ទើប​មិន​ស្លាប់ គ្រាន់តែ​រង​របួសស្រាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន ហើយ​ភ្លាម​ៗ​នោះ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជា​កម្លាំង​ឲ្យ​ដេញ​តាម​ឃាត់​រថយន្ត ។ រហូត​ដល់​ជិត​ស្ពាន​ព្រែក​ជ្រៃ ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ទើប​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ រួច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។ បន្ទាប់​មក​ទើប​ប្រគល់​បន្ត​ទៅ​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ