២​គ្រឿង​ពន្លះ​គ្នា​លើ​ផ្លូវជាតិ​លេខ​៤ មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង ១​គ្រឿង​ទៀត​ខ្ទាត​ធ្លាក់​ពី​​ផ្លូវជាតិ


ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរា
ចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០ និង​១៦១ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​រួម​មាន រថយន្ត​មួយ​គ្រឿង​ម៉ា​កវី​ហ្គោ ពណ៌​ស្ក ពាក់​ផ្លា​ក​លេខ កណ្តាល ២A-៧១៧១ បើកបរ​ដោយ​ឈ្មោះ ឆេ​ង ឈី​ម​គង់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ មាន​ទីលំនៅ​ភូមិ​២​សង្កាត់​២​ក្រុង​ខេត្ត​ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួសស្រាល ។ ចំណែក​ភាគី​រថយន្ត​មួយ​គ្រឿង ប្រភេទ​កង់​ដប់ ពាក់​ផ្លា​ក​លេខ កោះកុង ៣A-០២៤៦ ពណ៌​ស មាន​ដឹក​ថ្ម បើកបរ​ដោយ​ឈ្មោះ​សុខ ឌី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាត់​សាយ ឃុំ​ស្ពឺ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ រង​របួស​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ា​កវី​ហ្គោ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បើក​ធ្លាក់​ចិញ្ចើម​ផ្លូវ​គ្រួ​ស​ក្រហម ហើយ​អ្នកបើកបរ​បាន​បួង​ចង្កូត​ឡើង​មក​វិញ ក៍​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ជា​ប្រភេទ​រថយន្ត​កង់​ដប់ មាន​ដឹក​ថ្ម ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្ដាល​អោយ​រថយន្ត​ដឹក​ថ្ម​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ប៉ុន្តែ​អ្នកបើក
បររងរបួស​មិន​​ធ្ងន់ធ្ងរ​នោះ​ទេ រីឯ​រថយន្ត​ម៉ា​កវី​ហ្គោ​ខ្ទាត​ធ្លាក់​ពីលើ​ផ្លូវជាតិ បាន​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ ចំណែក​អ្នកបើកបរ​បាន​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ សមត្តិ​កិច្ច​កំពុង​សម្រួល​នៅ​កន្លែង​កើតហេតុ និង​ដោះស្រាយ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ