ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​ផ្អើលអស់សមត្ថកិច្ច និងមនុស្សម្នាជាច្រើនករណីបុករះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​៩​និង​៤០​នាទី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បុក​រះ​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង​អូស​ចម្ងាយ​រាប់រយ​ម៉ែត្រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង និង​មាន​មនុស្ស​៥​នាក់​បាន​ត្រូវ​រង​របួសធ្ងន់​ស្រាល…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​៩​និង​៤០​នាទី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បុក​រះ​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង​អូស​ចម្ងាយ​រាប់រយ​ម៉ែត្រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង និង​មាន​មនុស្ស​៥​នាក់​បាន​ត្រូវ​រង​របួសធ្ងន់​ស្រាល ដែល​ទីតាំង​កើតហេតុ​ចំណុច​ចម្រុះ​ជ្រូក​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត​ធុន​ធំ​ខាងលើ​បាន​បើក​បុក​រះ​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង ហើយ​ក៏​បាន​បុក​ជ្រុល​បន្ត​រហូត​ដល់​ធ្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ផ្ទះ​ផង​ដែរ រហូត​ដល់​ទៅ​មុខ​លែង​រួច តែ​ខាងយើង​មិន​ទាន់​ដឹង​មូលហេតុ​យ៉ាងណា​នោះ​ទេ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ