ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវបើកឡានបុករះនិងឆេះទ្រុលបែបនេះ ទើបស្ងៀម

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​អាយុ​ប្រហែល​២៥​ឆ្នាំសង្ស័យ​ស្រវឹងស្រា បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ និង​រេ​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រួច​រេ​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​បុក​ដើម​រំយោល​មួយដើម​រួម​នឹង​របង​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​អាយុ​ប្រហែល​២៥​ឆ្នាំសង្ស័យ​ស្រវឹងស្រា បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ និង​រេ​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រួច​រេ​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​បុក​ដើម​រំយោល​មួយដើម​រួម​នឹង​របង​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង និង​ឆេះ
សន្ធោរសន្ធៅ​អស់ទាំង​ស្រុង ។ គ្រោះថ្នាក់​នេះកើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ​នៅ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

ប្រភព​​​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា រថយន្ត​ទំនើប​មួយ​គ្រឿង​នេះ​ម៉ាក​ឡង់​គ្រី​ស្ស័​រស៊េរី​ឆ្នាំ​២០១៨ ពណ៌​.ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២V-០០៧៩ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ស្តុ​ប​ណូ​គា ​ឆ្ពោះ​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ដោយ​ផ្លូវ​មាន​សភាព​កោង ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បែក​អស់​មួយ​ចំណិត រួច​រេ​បន្ត​ឆ្លងផ្លូវ​ទៅ​បុក​បង្គោល​ថ្ម​របស់​សាលា​សម្រាប់​ថ្ពក់​ច្រវាក់​ហាម​ចត​លើ​ចិញ្ចើមថ្នល់ បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៣​ដើម ។

ថ្វីបើ​បែប​នេះ​ក្តី រថយន្ត​មិន​ទាន់​អស់​ល្បឿន​ទេ បន្ត​ជ្រុល​ឡើង​លើ​ខឿន​បុក​ដើម​ផ្ការំយោល​ទំហំ​គល់​ប្រមាណ​២​តឹក​មួយ​ដើម បណ្ដាល​ឲ្យ​បាក់​ដាច់​ជា​២​កំណាត់ រួច​ខ្ទាត​ផ្លោង​រថយន្ត​ទៅ​ប៉ះ​នឹង​របង​សាលា​បណ្តាល​ឱ្យ​បែក​ប្រេះ ទើប​រថយន្ត​ក្រឡាប់​ផ្ងារជើង​បែរ​ក្បាល​ត្រឡប់​ក្រោយ​គងលើ​ដើម​ផ្ការំយោល​មួយ​ដើម​ទៀត​ទើប​ឈប់​ស្ងៀម ។ ប្រភព​ដដែល​បន្ត​ថា មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​យុវជន​ជា​អ្នកបើកបរ​លូន​ចេញពី​ក្នុង​រថយន្ត រួច​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ។ បន្ទាប់​មក ស្រាប់តែ​មាន​ផ្សែង
ហុយ​ខ្មួល​លាយឡំ​នឹង​អណ្ដាតភ្លើង​ឆេះ​ចេញពី​ក្នុង​រថយន្ត​ខាងលើ​យ៉ាង​សន្ធោសន្ធៅ ។

ភ្លាម​ៗ អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់ពីរ​ទៅ​បី​បំពង់ ប៉ុន្តែ​អណ្ដាតភ្លើង​នៅ​តែ​បន្ត​ឆេះ​រថយន្ត​កាន់តែ​ខ្លាំង ទើប​រាយការណ៍​ជូនសមត្ថកិច្ច​មូលដ្ឋាន និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ឲ្យ​មក​ជួយ​អន្តរាគមន៍ ។ រថយន្ត​ពន្លត់អគ្គិភ័យ​១​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​មក​ដល់​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ រថយន្ត​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​អស់​នៅ​សល់​តែ​គ្រោង​ដែក​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ឯ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ ។ ពិតជា​គួរ​ឱ្យ​សោកស្តាយ ដែល​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​ក្បែរ​ពីរ​សែន​ដុល្លារ បែរជា​ត្រូវ​បំផ្លាញ​​តែ​មួយប៉ប្រិចភ្នែក ៕ ​

អត្ថបទសរសេរ ដោយ