ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ទៀត​ហើយ​! តារា​សម្តែងម្នាក់​​​ប្រកាស​រៀប​ការ​ជាមួយភេទ​​ដូច​គ្នា​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា បញ្ហា​ស្នេហា​ភេទ​ដូច​​គ្នា​កំពុង​តែ​ពុះកញ្ជ្រោល រហូត​ខ្លះ​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​តែ​ម្តង​។ ដោយ​ឡែក​​ចៅ​ខ្មែរ​ដែល​គេ​ស្គាល់​ថា ធ្លាប់​សម្តែង​កុន​ម្តងម្កាល​ដែរ​នោះ បាន​ប្រកាស​រៀប​ការ​ពេញ​​មុខ​ដោយ​អ្នក​សំពះ​ផ្ទឹម​ជិត​គ្នា គឺ​ភេទ​ប្រុស​ដូច​គ្នា​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា បញ្ហា​ស្នេហា​ភេទ​ដូច​​គ្នា​កំពុង​តែ​ពុះកញ្ជ្រោល រហូត​ខ្លះ​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​តែ​ម្តង​។ ដោយ​ឡែក​​ចៅ​ខ្មែរ​ដែល​គេ​ស្គាល់​ថា ធ្លាប់​សម្តែង​កុន​ម្តងម្កាល​ដែរ​នោះ បាន​ប្រកាស​រៀប​ការ​ពេញ​​មុខ​ដោយ​អ្នក​សំពះ​ផ្ទឹម​ជិត​គ្នា គឺ​ភេទ​ប្រុស​ដូច​គ្នា​នេះ ពិតជា​ភាព​ប្តូរផ្តាច់​ស្មោះ​មែន បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចៅ​ខ្មែរ បង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ​រួច​មក​។

កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅ មានការ​ភ្ញាក់​ផ្អើ​រ​មួយ​ដោយ​គណនី​ខាង​លើ​​បាន​បង្ហោះ​រូប​ធៀប​ការ និង​រៀបរាប់​ពី​ប្រវត្តិ​ស្នេហ៍​ដោយ​ថា «​យើង​តស៊ូ​ជាមួយ​គ្នា​យូរ​ឆ្នាំ​ហើយ ក្រលំបាក គ្មាន​លុយ​ស៊ី​បាយ គេ​មើលងាយ គេ​គិត​អាក្រក់​លើ គេ​មើល​ពី​ចុង​សក់​​ដល់​ចុង​ក្រចកជើង តែ​ទីបំផុត​យើង​អាច​កាន់​ដៃ​គ្នា​ចូល​រោង​ថ្ងៃ​ទី​12 នេះ​ហើយ​។ ចាំ​បាន​ថ្ងៃមួយ ថ្ងៃ​ខ្ញុំ​ដេក​ឈឺ​នឹង​កន្ទេល គ្មាន​លុយ​សូ​ម្បី​តែ​100​រៀល មាន​តែ​គាត់ និង​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ល័​ក្ខ​ទេ ដែល​នៅ​ក្បែរ​ខ្ញុំ​»​។ ហើយ​គាត់​ក៏​បាន​សុំ​ពាក្យ​ជូនពរ​ពី​បង​ប្អូន​ទាំងអស់​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​សរសេរ​ថា «​បង​ៗ​អាច​ទេ សុំ​កម្លាំងចិត្ត និង​ពាក្យ​ជូនពរ​ម្នាក់​មួយ​ម៉ាត់​»​។

គួរ​បញ្ជាក់​ថា ចៅ​ផ្សារ​ខ្មែរ​ក៏​ជា​បុគ្គល​ដែល​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​ដែល និង​បាន​ឧបត្ថម្ភ​ដល់​បេក្ខភាព​ប្រឡង​កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី​១ គឺ​កុមារី ឃុ​យ មួយ​ហៀ​ង​។ នេះ​ជា​អាពាហ៍ពិពាហ៍​ដែល​អាច​និយាយ​បាន​ថា ជា​មង្គលការ​របស់​អ្នកសិល្ប​:​ទី​១ ដែល​ហ៊ាន​រៀប​ការ​ជាមួយ​បុរស​ដូច​គ្នា​ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់ ខណ​:​ដែល​គ្រាន់តែ​លោក​ប្រកាស​ឲ្យ​ដឹង​ពី​ថ្ងៃ​ចូល​រោង ក៏​មានការ​ចាប់អារម្មណ៍​ពី​ស្រទាប់​មហាជន​បាត់​ទៅ​ហើយ​។

ចៅ​ខ្មែរ​លើក​ឡើង​ថា « លោក​រៀប​ការ​ភេទ​ដូច​គ្នា គឺជា​ការ​សម្រេចចិត្ត​ដើម្បី​បំពេញ​ផ្លូវ​អារម្មណ៍​របស់​ខ្លួន និង​មិន​បាន​ទៅ​ប៉ះពាល់​ចំពោះ​អ្នក​ណា ដែល​ត្រូវ​អ្នក​រិះគន់​ទាំងនោះ មាក់ងាយ​ចំពោះ​លោក​នោះ​ឡើយ​។ លោក​ប្រកាស​ថា មង្គល​នោះ​ធ្វើ​ឡើង​ច្រើន​ជាង​២០​តុ ដោយ​ក្នុង​ចំណោម​បណ្ដា​ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ គឺ​មួយ​ចំនួន​ធំ​ជាតា​រា​សិល្ប​: និង​ផលិតករ​។

ម្នាក់​ៗ​និយាយ​ថា កន្លង​មក​ដ្បិតថា មាន​មង្គលការ​ភេទ​ដូច​គ្នា ប៉ុន្តែ​មិនមែន​មង្គលការ​របស់​តារា​សិល្ប​: ឬ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​មង្គលការ​មួយ​នេះ ពិតជា​កក្រើក​ស្រទាប់​មហាជន​។ មង្គលការ​របស់​លោក​ធ្វើ​ឡើង​ផ្គួប​នឹង​ពិធី​ឡើងផ្ទះ​ថ្មី​នៅ​បុរី​លឹ​ម​ឈាង​ហាក់ វាល​ស្បូវ ដោយ​ផ្ទះ​តម្លៃ​ជា​ច្រើន​ម៉ឺន​នោះ គឺជា​ញើស​ឈាម​ដែល​លោក និង​ស្វាមី ប្រឹង​រកស៊ី​លក់​ផលិតផល​អន​ឡាន​ជាមួយ​តាំងពី​ពេល​ស្រឡាញ់​គ្នា​។

មានការ​សន្និដ្ឋាន​ថា តារា​សិល្ប​:​ជា​ច្រើន​នាក់​ដែល​លោក​បាន​អញ្ជើញ​នឹង​មិន​អ​វត្ត​មា​នោះ​ទេ​ដោយសារ​តែ​នោះ គឺជា​មង្គលការ​ភេទ​ដូច​គ្នា​របស់​អ្នកសិល្ប​:​មិន​ធ្លាប់​មាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ