អ្នកចាត់ការ​ក្លិប Barcelona ប្រាប់​មូលហេតុ​ពេល​ប៉ះ Inter Milan ក្នុង​បញ្ជី​មាន Messi តែ​ពេល​លេង​គ្មាន


តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល Messi មិន​បាន​ឡើង​ទាត់​ជាមួយនឹង Inter Milan ត្រូវ​បាន​បកស្រាយ​ដោយ​នាយក​គ្រប់គ្រង​ក្លិប លោក Ernesto Valverde​។

កាលពីមុន​ទៅ​ប្រកួត​ជាមួយនឹង Inter Milan ឈ្មោះ​របស់ Messi ត្រូវ​បាន​គេ​ឃើញ​ដាក់​ឲ្យ​ប្រកួត បើ​ទោះបីជា​ទើបតែ​ជា​ពីរ​បួស​បាក់ដៃ​ក៏​ដោយ​ តែ​ពេល​ប្រកួត​មែនទែន​គឺ មិនឃើញ​មានឈ្មោះ​គេ​ឡើយ​។

លោក Ernesto Valverds បាន​បកស្រាយ​ថា​៖ «​ពួក​យើង​មិន​អាច​យក Messi ទៅ​ប្រថុយ​បាន​ទេ ។ ការ​ហ្វឹកហាត់​គឺ​មិន​ដូច​ជា​ការ​ប្រកួត​មែនទែន​ឡើយ ។ ពួក​យើង​បាន​ទៅ​និយាយ​ពី​បញ្ហា​នេះ ហើយ​គេ​ក៏​បាន​យល់​ស្រប​ដែរ​» ។

ការ​បាក់ដៃ​របស់ Messi ត្រូវ​បាន​គេ​ប្រាប់​ថា​បានជា​សះស្បើយ​មុន​ពេល​កំណត់ ដែល​បាន​ធ្វើ​ឥ្យ​គេ​រង់ចាំ​មើល​គេ​ត្រឡប់​ចូល​តារាង​ប្រកួត​វិញ​។ តែ​ពេល​នេះ គេ​ត្រូវការ​សម្រាក​បន្ថែម ដើម្បី​ឲ្យ​កាន់តែ​ឆាប់​ប្រសើរ​ឡើង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​សុទ្ធ​គ្រាប់​បាល់​ចូល​ទី​បាន​១២​គ្រាប់ និង ទាត់ Assist បាន​៦​ដង ក្នុង​ការ​ប្រកួត​១២​ដង តាំងពី​ដើមរដូវ​កាល​មក​ដល់​ពេល​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ