ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗភ័យស្លន់ស្លោទាំងព្រឹក កម្មករ​កម្មការិនី​ច្រើន​នាក់​​របួសធ្ងន់ និង​ស្រាលពេញផ្លូវ(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៨​នេះ ដែល​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា​លើ​ផ្លូវជាតិ​លេខ​៣ កំពត​-…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៨​នេះ ដែល​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា​លើ​ផ្លូវជាតិ​លេខ​៣ កំពត​- ខេត្ត​ព្រះ​សីហ​នុ ត្រង់​ចំណុច​ខាងត្បូង​ទីតាំង​សិប្បកម្ម​សាច់​ក្តាម ចម្ងាយ​ជាង​២០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នៅ​មិន​ទាន់​ដឹង​ថា ចំនួន​អ្នក​រង​គ្រោះជា​កម្មករ​កម្មការិនី​របួសធ្ងន់ និង​ស្រាល​ប៉ុន្មាន​នោះ​ទេ គេ​គ្រាន់តែ​ដឹង​ថា មនុស្ស​យ៉ាងតិច​ពី​៧​ទៅ​១០​នាក់ ជា​កម្មករ​កម្មការិនី​បាន​រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ហេតុ​ការ​ខាងលើ​នេះ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​ចំការ​ដូង ស្ថិត​ក្នុងភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុ​ការ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក មិន​ចាំ​ផ្លា​ក​លេខ ដឹក​កម្មករ​កម្មការិនី​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​ផ្លូវ​មាន​ជង្ហុក​រថយន្ត​ដែល​ដឹក​កម្មករ​ក៏​បាន​គេច​ជង្ហុក​ផ្លូវ ទទួល​រថយន្ត​ម៉ាក​បែន​ដឹក​ដី​បើកបរ​ក្នុង​ល្បឿន​លឿន​មក​ពី​ទិស​ខាងលិច​ក៏​បាន​ប៉ះ និង​រថយន្ត​ដែល​ដឹក​កម្មករ​ជញ្ជាំង​ខាងឆ្វេង​ក្រពឹត​យ៉ាងដំណំ ។ រីឯ​រថយន្ត​បែន​ក៏​បាន​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ដែរ ដោយ​ជ្រុះ​ភ្លើង​ហ្វា និង​បែក​កញ្ចក់​ពេញ​ផ្លូវ ហើយ​ក្រោយ​ពី​កើតហេតុ​រថយន្ត​បែន​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត​ដឹក​កម្មករ​នៅ​កន្លែង​កើតហេតុ ។

នៅ​ក្នុង​ហេតុ​ការ​នេះ​កម្មករ​កម្មការិនី​បាន​រង​របួសធ្ងន់ និង​ស្រាល​ជា​ច្រើន​នាក់ កំពុង​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរ​ស៊ុន​យ៉ា​ឃៀ​ល​ចំការ​ដូង សមត្ថកិច្ច​កំពុង​ចុះ​ទៅ​ស្រង់​ស្ថិតិ​ឈ្មោះ និង​ចំនួន​មនុស្ស​ដែល​រង​គ្រោះ​ធ្ងន់ និង​ស្រាល​នៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​បែន​ដឹក​ដី​ដែល​រត់គេច​ខ្លួន​សមត្ថកិច្ច​កំពុង​តែ​តាម​រុករក​តាម​ច្រកល្ហក​ក្នុង​ក្រុង​កំពត​មិន​អាច​គេចខ្លួន ឬ​លាក់ខ្លួន​បាន​ទេ ពីព្រោះ​រថយន្ត​បែន​នេះ​ក៏​រង​ការ​ខូចខាត​ធ្ងន់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ