ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ផ្ញើ​លិខិត​អបអរសាទរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​៦៥​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក Pompeo ថ្លែង​អំណរ​សរសើរ​ដល់​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃនេះ តាង​នាម​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សរសើរ​ដល់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​៦៥ នៃ​ឯករាជ្យ​របស់​ពួក​គេ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​នេះ ។…

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក Pompeo ថ្លែង​អំណរ​សរសើរ​ដល់​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃនេះ តាង​នាម​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សរសើរ​ដល់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​៦៥ នៃ​ឯករាជ្យ​របស់​ពួក​គេ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​នេះ ។

ចំណងទាក់ទង​ដ៏​រឹង​មាំ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អា​មេ​រិ​ក​បានជា​ប្រយោជន៍​ដល់​ប្រទេស​យើង​ទាំង​ពីរ ។ ជា​រៀង​រាល់​ឆ្នាំ​មាន​អ្នកទេសចរ​អា​មេ​រិ​ក​ចំនួន​ជាង​១៧០ ០០០​នាក់​បាន​មក​ឃើញ​សម្រស់ និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ។

ចំណែក​ក្នុង​សហរដ្ឋអាមេរិក​វិញ យើង​ទទួល​បានការ​រួមចំណែក​យ៉ាងច្រើន​ពី​សហគមន៍​ជនជាតិ​អា​មេ​រិ​ក​មាន​ដើម​កំណើត​ខ្មែរ ចំពោះ​រចនាសម្ព័ន្ធ​ដែល​មាន​លក្ខណៈ​សំបូរ​បែប និង​ចម្រុះ​នៃ​សង្គម​របស់​យើង ។ យើង​សង្ឃឹម​ដូច​លោក​អ្នក​ដែរ លើ​ការ​អភិវឌ្ឍ​នៃ​សង្គម​មួយ​ដែល​ត្រឹមត្រូវ​មាន​លទ្ធិប្រជាធិបតេយ្យ​វិបុលភាព​ដែល​ក្នុង​នោះ​ប្រជាជន​មាន​សេរីភាព ៕

កែសម្រួលដោយ