ស្រីស្រស់​ចេញ​ទៅ​ទិញ​បាយ​ញ៉ាំ​មួយ​ភ្លែត លុះ​ត្រឡប់​មក​វិញ​…​ផ្អើល​បន្ទប់​ជួល


រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ទើបនឹង​ទិញ​ម៉ូតូ​មួយ​គ្រឿង​ដោយ​បង់​រំ​លោះ​បាន​មួយ​អាទិត្យ​ទុក​ក្នុង​បន្ទប់​ជួល ហើយ​ចេញ​ទៅ​ទិញ​អាហារ​ញុំ​ា​មួយ​ភ្លែត លុះ​ត្រឡប់​មក​វិញ ត្រូវ​បាន​ជនសង្ស័យ​គាស់​ទ្វារ​ចូល​លួច​ម៉ូតូ និង​លុយកាក់​តិចតួច​យក​ទៅ​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា នៅ​បន្ទប់​ជួល ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​១​ខណ្ឌចំការមន​។

នារី​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ម៉ា​នី អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន vivo ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ចំណែក​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន​លុយ​មួយ​ចំនួន និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ទើបនឹង​ទិញ​បង់​រំ​លោះ​បាន​១​អាទិត្យ​ប៉ុណ្ណោះ គាត់​មិន​ទាន់​ចាំ​ស្លាក​លេខ​អស់​នៅឡើយ ព្រោះ​ម៉ូតូ​ទើបនឹង​ទិញ ហើយ​កាត​គ្រី​នៅ​ក្រុមហ៊ុន​ទុក​ទៀត​។

តាម​ប្រភព​ព័ត៌មាន​ពី​នារី​ជា​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​កើតហេតុ គាត់​បាន​ចេញ​ទៅ​ចូលរួម​កម្មវិធី​មិត្តភក្ដិ ដោយ​ទុក​ម៉ូតូ​នៅ​ក្នុង​បន្ទប់​ជួល​ចាក់សោ​បន្ទប់​រហូត​ដល់​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ គាត់​បាន​ត្រឡប់​មក​វិញ​ចាក់សោ​ទ្វារ​ឃើញ​ម៉ូតូ​នៅ​ក្នុង​បន្ទប់​ធម្មតា​ទេ ប៉ុន្តែ​គាត់​ឃ្លាន​ញុំ​ា​បាយ​ក៏​បិទទ្វារ​ទុក​ម៉ូតូ​ក្នុង​បន្ទប់​ទៀត ហើយ​ចេញ​ទៅ​រក​ទិញ​អី​ញុំ​ា​នៅ​ខាងក្រៅ​ប្រមាណ​១៥​នាទី លុះ​ត្រឡប់​មក​វិញ​ឃើញ​ទ្វារ​បន្ទប់​ចំហរ ក៏​សង្ស័យ​រត់​ស្ទុះ​ទៅ​មើល​ក្នុង​បន្ទប់ ឃើញ​សភាព​រាយ​ប៉ាយ ហើយ​បាត់​ម៉ូតូ​ទើបនឹង​ទិញ​ទៀត ធ្វើ​ឲ្យ​គាត់​ហួសចិត្ត​យ៉ាង​ខ្លាំង បាន​ត្រឹម​ទៅ​ដាក់​ពាក្យបណ្តឹង​តែ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បញ្ជាក់​ថា នៅផ្ទះ​ជួល​ខាងលើ​នោះ​ឧស្សាហ៍​មាន​ចោរ​ចូល​គាស់​បន្ទប់​លួច​ទ្រព្យសម្បត្តិ​ច្រើន​ដង​មក​ហើយ មិនដឹង​ថា​ជនសង្ស័យ​បាន​សោ​របង​ផ្ទះ​មកពីណា​ចាក់​ចេញចូល​បាន​ស្រួល​ម្ល៉េះ ព្រោះ​មាន​តែ​អ្នក​រស់នៅ​ក្នុងផ្ទះ​នោះ​ប៉ុណ្ណោះ​ទើប​មាន​សោ​របង​ផ្ទះ ហើយ​នៅ​ពេល​មាន​បញ្ហា​អ្នក​រស់នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​សុំ​ម្ចាស់ផ្ទះ​ឆែក​កាំ​មេ​រ៉ា​សុវត្ថិភាព​មើល ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​ព្រម​ឆែក​អោយ​មើល​ទេ មិនដឹង​ជា​គាត់​មាន​មូលហេតុ​អ្វី​នោះ​ទេ​។

ក្រោយ​កើតហេតុ នារី​ជា​ម្ចាស់​ម៉ូតូ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​១​តែ​ប៉ុណ្ណោះ ទាំង​មិន​សង្ឃឹមថានឹង​បាន​ម៉ូតូ​ត្រឡប់​មក​ឡើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ