ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ជ្រុះ​ពេញ​តែ​ផ្លូវ​ពេញ​ហ្នឹង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​រយ​ការណ៍​ឱ្យ​ដឹង​ថា មាន​រថយន្ត​ដឹក​ដី​១​គ្រឿង​របស់​ក្រុមហ៊ុន​ឯកជន​ដែល​រកស៊ី​ជីក​កកាយ​ដី​លក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​បើកបរ​ដឹក​ដី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ស្រាប់តែ​ជ្រុះ​អាចម៍ដី​ពាសពេញ​លើ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្បែរ​ក្បាលស្ពាន​អូរ​តា​វ៉ៅ ក្នុងភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​រយ​ការណ៍​ឱ្យ​ដឹង​ថា មាន​រថយន្ត​ដឹក​ដី​១​គ្រឿង​របស់​ក្រុមហ៊ុន​ឯកជន​ដែល​រកស៊ី​ជីក​កកាយ​ដី​លក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​បើកបរ​ដឹក​ដី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ស្រាប់តែ​ជ្រុះ​អាចម៍ដី​ពាសពេញ​លើ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្បែរ​ក្បាលស្ពាន​អូរ​តា​វ៉ៅ ក្នុងភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បានឱ្យ​ដឹង​ថា មាន​អាចម៍ដី​ជា​ច្រើន​បាន​ជ្រុះ​ពីលើ​រថយន្ត​ដឹក​ដី​ក្រុមហ៊ុន​រកស៊ី​ជីក​កកាយ​ដី​លក់​ដែល​គេ​ដឹក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ហួស​ស្ពាន​អូរ​តា​វ៉ៅ​បន្តិច ស្រាប់តែ​ធ្លាក់​ពីលើ​ផ្លូវថ្នល់​ដែល​បណ្តាល​ឱ្យ​កកស្ទះ​ចរាចរណ៍​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា រថយន្ត​ដឹក​ដី​នេះ​មិនដឹង​ជា​របស់​ក្រុមហ៊ុន​ណាមួយ​នោះ​ទេ ហើយ​ខាង​លោក​ក៏​ទាក់ទង​ទៅ​ម្ចាស់​ក្រុមហ៊ុន ដើម្បី​ឱ្យ​យក​ត្រាក់ទ័រ​ទៅ​ឈូស​ឆាយ​ចេញពី​ផ្លូវ ដើម្បី​ការពារ​កុំឱ្យ​មានការ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។
លោក​បញ្ជាក់​ថា ជា​ពិសេស​មិន​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នោះ​ឡើយ ។ លើស​ពី​នេះ​លោក​ក៏​សូម​អំពាវនាវ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​យកចិត្តទុកដាក់​ថែរក្សា​ផ្លូវថ្នល់​ឱ្យ​បាន​គង់​វង់​ដោយ​មិន​ត្រូវ​បើកបរ​ដឹក​ដី​ពេល​មាន​មេឃ​ភ្លៀង​ធ្លាក់​ក៏​មិន​ត្រូវ​ដឹក​លើស​ចំណុះ​ច្រើន​ពេក​ដែរ ព្រោះ​ជា​ហេតុ​នាំ​ឱ្យ​បាក់​ស្រុត​ផ្លូវ ហើយ​ក៏​ត្រូវ​ដាក់​គម្រប​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​កុំឱ្យ​ជ្រុះ​ពាសពេញ​ផ្លូវ​នាំ​ខូច​សោភ័ណ​ភាព និង​បង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។
ទោះបីជា​យ៉ាងណា​នៅ​រសៀល​ថ្ងៃ​ដដែល​គេ​ឃើញ​ម្ចាស់​ក្រុមហ៊ុន​បាន​យក​ត្រាក់ទ័រ​ទៅ​ឈូស​ឆាយ​ចេញ​ពីលើ​ផ្លូវថ្នល់ ដើម្បី​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ