ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​បាន​កាយដី​ភ្នំ​លក់​ស្រេច​តែចិត្តទៀត​ហើយ…​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដែល​ក្រុមហ៊ុន​កាយ​បំផ្លាញ​ភ្នំ​២​កន្លែង ដោយ​គ្មាន​ច្បាប់ ឃាត់់ខ្លួន​១២​នាក់ នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្រុក​ព្រះនេត្រ​ព្រះ និងស្រុក​ស្វាយចេក…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដែល​ក្រុមហ៊ុន​កាយ​បំផ្លាញ​ភ្នំ​២​កន្លែង ដោយ​គ្មាន​ច្បាប់ ឃាត់់ខ្លួន​១២​នាក់ នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្រុក​ព្រះនេត្រ​ព្រះ និងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ណាំ ប៊ុ​ន​អៀង មេបញ្ជាការ​រង​ទទួល​ផែនការ​ងារ​ព័ត៌មាន​សន្តិសុខ​និង​បង្ក្រាប​ធនធាន​ធម្មជាតិ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​រង​កង​យោធ​ពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​និង​មានការ​ណែនាំ​ពី​លោក​ឧត្តម​សេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័​យ បានឱ្យ​លោក​ដឹកនាំ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​-​ស្រុក​មាន​ចំនួន​៣០​នាក់​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ (​កាយ​បំផ្លាញ​ភ្នំ​)២​កន្លែង​តាម​ចិត្ត​ដោយ​ម៉ាង​ច្បាប់​មាននៅ​ស្រុក​ព្រះ​នេត្រ​ព្រៈ​និង​ស្រុក​ស្វាយចេក ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ការ​ណែនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រួម​ជាមួយ​កម្លាំង​ស្រុក​ព្រះនេត្រព្រះ​ចំនួន​១៥​នាក់ នៅ​វេលា​ម៉ោង​៩​ដល់​ម៉ោង​១២​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​ចំណុច​ភ្នំ​ស្រេះ ស្ថិត​ភូមិ​ស្រេះ​កើត ឃុំ​ស្រុក​ព្រះនេត្រព្រះ បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​អ្នក​បើករថយន្ត និង​គ្រឿងចក្រ​ចំនួន​២​នាក់ និង​រថយន្ត​១​គ្រឿង អ៊ែ​ស្កា​១​គ្រឿង ព្រមទាំង​បិទ​ការដ្ឋាន​ក្រុមហ៊ុន​លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ឱ្យ​បញ្ឈប់​សកម្មភាព​កាយ​ភ្នំ​ស្រេះ​ដោយ​គ្មាន​ច្បាប់​នេះ​ជា​ស្ថាពរ ។

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រួម​ជាមួយ​កម្លាំង​ស្រុក​ស្វាយចេក នៅ​វេលា​ម៉ោង​១​ដល់​៣​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​ចំណុច​ភ្នំ​តា​ដុ​ង ស្ថិត​ភូមិ​បន្ទាត់​បុស ឃុំ​តា​ផូ ស្រុក​ស្វាយចេក​បាន​បង្ក្រាប​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត និង​គ្រឿងចក្រ​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​មេការ​ម្នាក់​ឈ្មោះ ហន ប៊ុ​ន​ហៀ​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ម៉ាស៊ីន​កិន​ថ្ម​១​គ្រឿង និង​រថយន្ត​ដឹក​ដី​១​គ្រឿង អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង អា​បុល​រុញ​ដី​១​គ្រឿង និង​បិទ​ក្រុមហ៊ុន​លោក សាំង គង់ ឱ្យ​បញ្ឈប់​សកម្មភាព​កាយ​ភ្នំ​ដោយ​ល្មើសច្បាប់​នេះ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​សាំង​គង់​ដែល​កាយ​បំផ្លាញ​ភ្នំ​តា​ដុ​ង​នេះ គឺ​រយៈពេល​កន្លង​មក​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​ផូ​រ ស្រុក​ស្វាយចេក​បាន​ធ្វើការ​តវ៉ា និង​សុំ​ឱ្យ​អន្តរាគមន៍​ជួយ​បិទ​សកម្មភាព​កាយ​ភ្នំ​តា​ដុ​ង​ដោយ​ល្មើសច្បាប់ ។ ព្រោះ​ភ្នំ​តា​ដុ​ង​គឺ​ភ្នំ​ដែល​មាន​វត្ថុ​បុរាណ​ច្រើន​ដែល​សេសសល់​ពី​សម័យ​បុរាណ​ដើម្បី​ការពារ​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បានឃើញ ប៉ុន្តែ​អភិបាលស្រុក​អត់​បិទ​ទេ ។ ការ​បិទ​ពេល​នេះ​ដោយសារ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​បង្ក្រាប​ទើប​អាច​បិទ​បាន ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​៖​ការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​(​កាយ​បំផ្លាញ​ភ្នំ​ដោយ​អត់​ច្បាប់​) គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​-​ស្រុក​-​ក្រុង និង​ធ្វើ​ជា​បន្តបន្ទាប់​ដើម្បី​ការពារ​ធនធានធម្មជាតិ ហើយ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​ទ្រ​យោង​ស្រុក​ព្រះនេត្រព្រះ​ចាប់​២​នាក់ និង​បញ្ឈប់​សកម្មភាព​កាយ​ភ្នំ​ចំនួន​២​កន្លែង​ផង​ដែរ ។

លោក​ថា​បាន​បន្ត​បង្ក្រាប​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា នៅ​ភ្នំ​កង​វ៉ា ក្រុង​សិរី​សោភ័ណ​បង្ក្រាប​ឃាត់ខ្លួន​អ្នកបើកបរ​៨​នាក់ មេការ​ម្នាក់ រថយន្ត​៩​គ្រឿង អ៊ែ​ស្កា​៣​គ្រឿង និង​បិទ​ក្រុមហ៊ុន​លោក សាំង​គង់ ឱ្យ​បញ្ឈប់​សកម្មភាព ។ ចំណែក​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​ភ្នំ​ស្រេះ​ស្ថិត​ស្រុក​ព្រះនេត្រព្រះ​ឃាត់ខ្លួន​អ្នក​បើក​២​នាក់ រថយន្ត​១​គ្រឿង និង​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង និង​បិទ​ក្រុមហ៊ុន​លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ឱ្យ​បញ្ឈប់​សកម្មភាព ។ ថ្ងៃ​ទី​៨ វិច្ឆិកា​ដដែល​នេះ​នៅ​ភ្នំ​តា​ដុ​ង ស្រុក​ស្វាយចេក ឃាត់​អ្នកបើកបរ​១០​នាក់ និង​ម៉ាស៊ីន​កិន​ថ្ម​១​គ្រឿង អា​ប៊ុល​រុញ​១​គ្រឿង អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង រថយន្ត​ដឹក​ដី​១​គ្រឿង​របស់​ក្រុមហ៊ុន​លោក សាំង គង់ ឱ្យ​បញ្ឈប់​សកម្មភាព ។

លោក​បាន​បញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ (​កាយ​បំផ្លាញ​ភ្នំ​ល្មើស​និង​ច្បាប់​) ត្រូវ​ចុះ​បង្ក្រាប​និង​ទប់ស្កាត់​មិន​ឱ្យ​កើត​មាន ហើយ​និង​វត្ថុ​តាង​គ្រឿងចក្រ​រថយន្ត​ដឹក​ដី និង​អ្នកបើកបរ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ អត់​មាន​អ្នក​ណា​ហ៊ាន​អន្តរាគមន៍​ទេ ។រឿង​កាយ​ដី​ភ្នំ​ស្ទើរ​រលាយ​នៅ​ខេត្តបន្ទាយ​មាន​ជ័យ ប្រសិនបើ​គ្មាន​ការ​បង្ក្រាប​ពី​កម្លាំង​កងរាជអាវុធហត្ថ ដែល​មាន​បទបញ្ជា​ពី​លោកនាយ​ឧត្តម​សេនីយ៍ សៅ សុខា ទេ ឬ​ទុក​ឱ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ មិន​ខុស​ពី​សង្ឃឹម​ខ្យល់​ឡើយ ។សង្ស័យ​ក្រុមហ៊ុន​និង​អាជ្ញា​ធរ​ស្រុក​ស្ងាត់​ៗ​ចូល​ហ៊ុន​គ្នា​ទេ​ដឹង ? ​

 

អត្ថបទសរសេរ ដោយ