ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្អូញ​ប្រាប់​ប្រពន្ធ​ថា «​ចេះ​តែ​រោយ​.​ក​» ស្រាប់តែ​ដួល​លើ​គំនរ​សំរាម​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ​ម្នាក់​បាន​ខ្យល់គ​ដួល​ស្លាប់​នៅ​លើ​គំនរ​សំរាម ពេល​កំពុង​តែ​ដែរ​រើស​អេ​ត​ឆាយ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ទីលាន​ចាក់សំរាម​ជើងឯក…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ​ម្នាក់​បាន​ខ្យល់គ​ដួល​ស្លាប់​នៅ​លើ​គំនរ​សំរាម ពេល​កំពុង​តែ​ដែរ​រើស​អេ​ត​ឆាយ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ទីលាន​ចាក់សំរាម​ជើងឯក ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ  ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខុន សា​វី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ឆាយ ស្នាក់​ម្តុំ​ចាក់សំរាម កន្លែង​កើតហេតុ មានស្រុក​កំណើត ភូមិ​មេ​ឡូ​ម ឃុំ​ព្រៃ​ស្នៀត ស្រុក​ពា​រ៍​រាំង ខេត្តព្រៃវែង និង​ប្រពន្ធ​កំពុង​មាន​ផ្ទៃពោះ​៦​ខែ​ឈ្មោះ អឿ​ង អាំ​ម មុខរបរ​រើស​អេ​ត​ចាយ មានកូន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ ។
តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា  មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​បាន​ដើរ​រើស​អេ​ត​ចាយ នៅ​ទីលាន​ចាក់សំរាម​ជើងឯក លុះ​ដើរ​រើស​បណ្តើរ ប្តី​របស់​គាត់​បាន​ត្អួ​ញ​ថា «​ចេះ​តែ​រោយ​.​ក​» លុះដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​ប្តី​របស់​គាត់​បាន​ដួល​សន្លប់​នៅ​លើ​គំនរ​សំរាម​បាត់​មាត់​បាត់​ក​តែ​ម្តង  ។
ភ្លាម​នោះ​ដែរ គាត់​ព្រមទាំង​បងប្អូន​ដែល​ប្រកបរ​បរដូច​គ្នា​បាន​មក​ជួយ​លើក​ប្តី​យក​ទៅ​ដាក់​លើ​គ្រែ ដើម្បី​ជួយ​សង្គ្រោះ  តែ​ពេល​សែង​មក​ដាក់​លើ​គ្រែ ប្តី​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ  ។
រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល  មាន​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​ដង្កោ ព្រមទាំង​ជំនាញកោសល្យវិច័យ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​សាកសួរ​ពី​ដំណើររឿង និងពិនិត្យ​សព  ។
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដ​មែន  ហើយក៏​បាន​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី  ។
ពេល​នោះ​ដែរ ដោយសារ​តែ​គ្រួសារ​របស់​ជន​រង​គ្រោះ​ក្រីក្រ​លំបាក​ពេក ព្រមទាំង​អត់​មាន​លុយ​ធ្វើបុណ្យ​ផង​នោះ  ឃើញ​មាន​តំណាង​ខាង​គ្រប់គ្រង​ទីលាន​ចាក់សំរាម បាន​ជួយ​ចេញថ្លៃ​បូជាសព  ព្រមទាំង​លោក ចៅសង្កាត់​រង​ដង្កោ បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា ដើម្បី​ឱ្យ​ក្រុមគ្រួសារ​យក​សព​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ឫ​ស្សី​សាញ់  ខណ្ឌដង្កោ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ