​មុន​នាង​ចង់​មានមុខ​ដូច​​តួ​សិច…តែ​ក្រោយ​ក៏​ចង់​ដូច​កូនស្រី​​Donald Trump ​វិញ


តាម​ប្រភពពី Metroបាន​ឱ្យ​ដឹង​ថា ស្រី​ស្អាត​ម្នាក់​សុខចិត្ត​ជះ​លុយ​២,៦២៦០​ដុល្លារ​អា​មេ​រិ​ក​ លើ​ការ​វះកាត់​កែស​ម្ផស្ស ដើម្បី​ឱ្យ​បាន​មុខមាត់​ ដូច​កូនស្រី​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ឈ្មោះ Ivanka Trump​។

Sarah Schmidt អាយុ​៣៤​ឆ្នាំ បាន​ធ្វើការ​វះកាត់​កែ​មុខ​នៅ​ពីរ​ខែ​​មុន ព្រោះតែ​នាង​គិត​ថា​ ខ្លួនឯង​មិន​ស្អាត ហើយ​ចង់​ស្អាត​ ដូច​ជា​កូន​របស់​ប្រធានាធិបតី​។ នាង​បាន​ចាប់ផ្តើម​ធ្វើការ​វះកាត់​កែ​មុខ​ដំបូង នៅ​អាយុ​១០​ឆ្នាំ​។ កាលនោះ​ នាង​ចង់​មានមុខ​ដូច​​តួ​សិច តែ​ក្រោយមក​ ក៏​ចង់​ដូច​កូនស្រី​របស់ Donald Trump​ វិញ ។

លោក​វេជ្ជបណ្ឌិត Franklin Rose បាន​ធ្វើការ​វះកាត់​ច្រមុះ បូម​ខ្លាញ់​ពី​ថ្ពាល់​និង​ចង្ការ និង បូម​ខ្លាញ់​ពី​ដៃ​ខាងលើ ខ្នង​ខាងក្រោយ ពោះ ត្រកៀក និង ភ្លៅ​។ ខ្លាញ់​ដែល​ចេញ​មក​ពី​រាង​កាយ​របស់​នាង​គឺ​ស្មើនឹង​២៧៥​មី​លី​លី​ត្រ​។ ខ្លាញ់​នោះ​ត្រូវ​បាន​យក​ទៅ​ចាក់​នៅ​គូថ​របស់​នាង​វិញ ដើម្បី​ឲ្យ​ធំ​សិច​ស៊ី​។ នាង​ក៏​បាន​ចាក់ Filler នៅ​ក្នុង​ថ្ពាល់ ចង្ការ និង បបូរមាត់​ផង​ដែរ​។

Schmidt សប្បាយចិត្ត​យ៉ាង​ខ្លាំង ​នៅ​ពេល​មិត្ត​ភក្តិរបស់​នាង​ប្រាប់​ថា នាង​មានមុខមាត់​ស្រ​ដៀង​ទៅ​នឹង Ivanka Trump​។ មាន​មហាជន​លើ​បណ្តាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញមតិ​ថា សុខចិត្ត​នៅ​អាក្រក់ ក៏​មិន​ចង់បាន​មុខ​ដូច​ឪ​កូន Donald Trump ដែរ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ