ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​លោក​ជំទាវ​ម្នាក់​ពាក់ព័ន្ធ​ចេញ​សែក​ស្អុយ ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នៅ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ហើយ​បាន​បញ្ជូន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ វេ​ល​ម៉ោង​៦ និង​៥០​នាទី​ល្ងាច ថ្ងៃ​ដដែល ពាក់ព័ន្ធ​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នៅ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ហើយ​បាន​បញ្ជូន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ វេ​ល​ម៉ោង​៦ និង​៥០​នាទី​ល្ងាច ថ្ងៃ​ដដែល ពាក់ព័ន្ធ​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ (​សែក​ស្អុយ​)​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោក​ជំទាវ​រូប​នោះ​ឈ្មោះ លី អ៊ុំ​អេ​ង អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​ផង និង​នៅ​ខេត្តសៀមរាប​ផង ហើយ​ក៏​មាន​អ្នកខ្លះ​និយាយ​ថា លោក​ជំទាវ លី អ៊ុំ​អេ​ង មាន​ងារ​ជា​បណ្ឌិត​ឧកញ៉ា​ផង​ដែរ​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ជិត​១០​គ្រួសារ បាន​ចោទ​លោក​ជំទាវ​ថា រំលោភ​យក​ដី​ពួក​គាត់​ប្រមាណ​ជាង​១២​ហិ​កតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​.​ខេត្តសៀមរាប​។

ហើយ​ប្រជាពលរដ្ឋ​ជិត​១០​គ្រួសារ​នោះ​បាន​នាំ​គ្នា ធ្វើការ​អំពាវនាវ​ឱ្យ​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា លោក​ជំទាវ លី អ៊ុំ​អេ​ង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប ចុះ​ថ្ងៃ​ទី​២៦ តុលា ២០១៨ ក្រោម​ការ ចោទប្រកាន់​ពី​បទ (​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​) ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៨​។ ប៉ុន្តែ​បើ​តាម​សម្តី​អ្នក​ស្និ​ទ​លោក​ជំទាវ លី អ៊ុំ​អេ​ង វិញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពិត​ណាស់​លោក​ជំទាវ​មាន​ដី​ជាង​១០​ហិ​កតា នៅ​ភូមិ​ចុង​កៅស៊ូ​ខេត្តសៀមរាប​មែន តែ​ដី​នោះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​ម្នាក់ ដែល​មនុស្ស​ម្នាក់​កំពុង​ចូល​ស្រុក​មិន​បាន​។

ក្រោយមក​លោក​ជំទាវ លី អ៊ុំ​អេ​ង បាន​ព្រមព្រៀង​លក់​ទៅ​ឲ្យ​អ្នក​ដទៃ ដែល​ការ​លក់​ដី​នោះ​អ្នកទិញ​មិន​ទាន់​បាន​ប្រគល់​លុយ​ឲ្យ​គ្រប់​ចំនួន​ទេ គ្រាន់តែ​បាន​ឲ្យ​លុយ​កក់​ខ្លះ​។ អ្នក​ស្និ​ទ​លោក​ជំទាវ លី អ៊ុំ​អេ​ង បង្ហើប​ទៀត​ថា ទោះបី​នៅ​ពេល​ទិញ​លក់​ដី​មិន​ទាន់​បាន​គ្រប់​ចំនួន​ក្តី លោក​ជំទាវ លី អ៊ុំ​អេ​ង បាន​ធ្វើ​ប្រគល់​សែក​មួយ លើ​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​មនុស្ស​ម្នាក់​នោះ ដោយ​បា​នប​បញ្ជាក់​ថា សែក​នេះ​ពុំ​ទាន់​មាន​លុយ​ក្នុង​ធនាគារ​ទេ គ្រាន់តែ​ជា​សែក​តម្កល់​ទុក នៅ​ពេល​អ្នកទិញ​ដី​ប្រគល់​លុយ​ឲ្យ​គ្រប់ លោក​ជំទាវ​ក៏​ឲ្យ​ទៅ​មនុស្ស​នោះ​គ្រប់​ចំនួន​ដែរ​។ រហូត​មក​ដល់​ពេល​នេះ​ដី​នៅ​ខេត្តសៀមរាប​ឡើងថ្លៃ មនុស្ស​ម្នាក់​នោះ​បាន​រៀប​គម្រោង​ចង់បាន​ដី​វិញ ដោយ​បាន​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​នៅ​ក្នុងស្រុក ចេញ​មុខ​យក​សែក​ដែល​ថា​គ្មាន​ប្រាក់​ជាង​៣​លាន​ដុល្លារ​ប្តឹង​លោក​ជំទាវ លី អ៊ុំ​អេ​ង រហូត​ដល់​មានការ​ចាប់ខ្លួន​។

នៅ​ពេល​ចាប់ខ្លួន​ដោយ​តុលាការ​ខេត្តសៀមរាប លោក​ជំទាវ លី អ៊ុំ​អេ​ង បាន និង​ជំទាស់​ទាមទារ​ឲ្យ​ផ្ទេរ​មក សមត្ថកិច្ច​រាជធានី​ភ្នំពេញ​វិញ​។ ព្រោះ​លោក​ជំទាវ​មិន​ទុកចិត្ត​សាលាដំបូង​ខេត្ត ទើបត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ នាំ​ខ្លួន​លោក​ជំទាវ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ដោយ​សុំ​តែត្រឹម​បាន​យុត្តិធម៌​ប៉ុណ្ណោះ​។ សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​មក​ថ្មី ធ្វើការ​សាកសួរ ប៉ុន្តែ​យប់​ទៅ​ហើយ​តំណាង​អយ្យការ​បាន​ផ្ញើ​លោក​ជំទាវ​ទៅ​សមត្ថ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ និង តម្រូវ​ឲ្យ​យក​មក​សាកសួរ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា៕
https://youtu.be/cSc9Nb8dfpo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ